វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូហាំង។ (រូបថត៖ baochinhphu.vn)
នាថ្ងៃទី២៧ ខែធ្នូ
ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន
អំពីប្រតិកម្មរបស់វៀតណាមចំពោះសេចក្តីថ្លែងការណ៍រួមនៅកិច្ចប្រជុំពិសេសលើកទី ៣
នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូហាំង បានសង្កត់ធ្ងន់ថា៖
"វៀតណាមស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃនៅក្នុងកិច្ចប្រជុំពិសេសលើកទី
៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី ២៧ ខែធ្នូ
ឆ្នាំ ២០២៥ ដោយព្រមព្រៀងគ្នាលើការឈប់បាញ់ និងវិធានការដើម្បីបន្ថយភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។
វៀតណាមជឿជាក់ថា
ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម
បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ
ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន
ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។
វៀតណាមនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់
ត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរទស្សនៈជាមួយប្រទេសទាំងពីរ
និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន
ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ
ក្នុងនោះមានការបង្កើនប្រសិទ្ធភាពនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ផងដែរ”៕