ព័ត៌មាន វៀតណាមស្វាគមន៍ជានិច្ចចំពោះអង្គភាពអាជីវកម្មម៉ុងហ្គោលី ពង្រីកកិច្ចសហប្រតិបត្តិការ 01/10/2024 បន្តសកម្មភាពនៃដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅម៉ុងហ្គោលី នៅរសៀលថ្ងៃទី ១ ខែតុលា នៅរដ្ឋធានី Ulan Bator អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម បានទទួលជួបជាមួយអង្គការសេដ្ឋកិច្ចលេចធ្លោមួយចំនួនរបស់ម៉ុងហ្គោលី។ ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានអះអាងថា វៀតណាមនិងម៉ុងហ្គោលីមានសក្ដានុពលនិងកាលានុវត្តភាពជាច្រើនក្នុងការអភិវឌ្ឍយ៉ាងខ្លាំងក្លា ចូលរួមចលនាបដិវត្តន៍ឧស្សាហកម្មលើកទី៤ ការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលជាសាកល កំណើនបៃតងជាមួយនឹងថាមពលកកើតឡើងវិញ ថាមពលថ្មី ជីវបច្ចេកវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ជួបចង្អៀតជាមួយលោកប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh។ រូបថត៖ Trí Dũng – TTXVអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានអះអាងថា វៀតណាមស្វាគមន៍ជានិច្ចចំពោះអង្គភាពអាជីវកម្មម៉ុងហ្គោលី ដែលចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ក្រសួង ស្ថាប័ននានារបស់វៀតណាមជានិច្ចកាលរួមដំណើរ ចែករំលែក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសម៉ុងហ្គោលី ដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ។នេះជាសកម្មភាពចុងក្រោយរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសម៉ុងហ្គោលី។ នៅថ្ងៃទី ២ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅដល់ទីក្រុង Dublin ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអៀរឡង់ តប់តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins ៕

បន្តសកម្មភាពនៃដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅម៉ុងហ្គោលី នៅរសៀលថ្ងៃទី ១ ខែតុលា នៅរដ្ឋធានី Ulan Bator អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម បានទទួលជួបជាមួយអង្គការសេដ្ឋកិច្ចលេចធ្លោមួយចំនួនរបស់ម៉ុងហ្គោលី។ ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានអះអាងថា វៀតណាមនិងម៉ុងហ្គោលីមានសក្ដានុពលនិងកាលានុវត្តភាពជាច្រើនក្នុងការអភិវឌ្ឍយ៉ាងខ្លាំងក្លា ចូលរួមចលនាបដិវត្តន៍ឧស្សាហកម្មលើកទី៤ ការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលជាសាកល កំណើនបៃតងជាមួយនឹងថាមពលកកើតឡើងវិញ ថាមពលថ្មី ជីវបច្ចេកវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ជួបចង្អៀតជាមួយលោកប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh។ រូបថត៖ Trí Dũng – TTXVអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានអះអាងថា វៀតណាមស្វាគមន៍ជានិច្ចចំពោះអង្គភាពអាជីវកម្មម៉ុងហ្គោលី ដែលចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ក្រសួង ស្ថាប័ននានារបស់វៀតណាមជានិច្ចកាលរួមដំណើរ ចែករំលែក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសម៉ុងហ្គោលី ដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ។នេះជាសកម្មភាពចុងក្រោយរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសម៉ុងហ្គោលី។ នៅថ្ងៃទី ២ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅដល់ទីក្រុង Dublin ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអៀរឡង់ តប់តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអៀរឡង់ លោក Michael D. Higgins ៕