ព័ត៌មាន

វៀតណាមស្នើឱ្យសហភាពអឺរ៉ុបដក «កាតលឿង» លើជលផលវៀតណាមក្នុងពេលឆាប់ៗនេះ

វៀតណាមនិងសហភាពអឺរ៉ុប (EU) ឱ្យតម្លៃដល់ទំនាក់ទំនងទ្វេភាគី វាយតម្លៃខ្ពស់ចំពោះជំហានអភិវឌ្ឍន៍ដ៏វិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ហើយឯកភាពបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប ឲ្យរីកចម្រើនកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពជាងមុន។

នេះគឺជាខ្លឹមសារដែលបានឯកភាពគ្នាដោយរដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក ឡេ ហយទ្រុង (Le Hoai Trung) និងអនុប្រធានគណៈកម្មាធិការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ លោកស្រី កាចា កាលឡាស (Kaja Kallas) នៅក្នុងជំនួបដែលបានធ្វើឡើងនាថ្ងៃទី ២៣ ខែកក្កដា នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៩ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយទ្រុង បានជូនដំណឹងថា វៀតណាមកំពុងអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវដំណោះស្រាយនានាដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ហើយស្នើឲ្យសហភាពអឺរ៉ុបវាយតម្លៃប្រកបដោយសត្យានុម័តនិងពេញលេញអំពីការផ្លាស់ប្តូរជាក់ស្ដែង និងវិធានការថ្មីៗរបស់វៀតណាម ឆ្ពោះទៅដក «កាតលឿង» លើជលផលវៀតណាមក្នុងពេលឆាប់ៗនេះ។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា វៀតណាមគោរពយ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារអន្តរជាតិនានា ហើយកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ OECD ក្នុងដំណើរការវាយតម្លៃអំពីតម្លាភាព និងការផ្លាស់ប្តូរព័ត៌មានពន្ធ;ស្នើសុំឱ្យសហភាពអឺរ៉ុបទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពជាក់ស្តែងរបស់វៀតណាម និងពិចារណាដកវៀតណាមចេញពីបញ្ជីតំបន់គតិយុត្តដែលមិនសហការលើបញ្ហាពន្ធដារ ក្នុងវគ្គត្រួតពិនិត្យជិតបំផុតនាពេលខាងមុខ។ ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តីបានស្នើឱ្យសហភាពអឺរ៉ុបបន្តជំរុញឱ្យប្រទេសសមាជិកដែលនៅសល់ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA) ឱ្យបានឆាប់ផងដែរ។

ទាក់ទងនឹងក្ដីកង្វល់ផ្សេងទៀត រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយទ្រុង បានបញ្ជាក់ថា វៀតណាមឲ្យតម្លៃជានិច្ចដល់ការធានានិងលើកកម្ពស់សិទ្ធិមនុស្ស ដោយដាក់ប្រជាជនជាស្នូល ជាគោលដៅ និងជាកម្លាំងចលករនៃដំណើរការអភិវឌ្ឍន៍ ព្រមទាំងសង្កត់ធ្ងន់លើសមិទ្ធផលសំខាន់ៗរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការពង្រីកលទ្ធភាពទទួលបានការអប់រំ ការថែទាំសុខភាព សន្តិសុខសង្គម សមភាពយេនឌ័រ និងការកែលម្អគុណភាពជីវភាពរបស់ប្រជាជនដោយឥតឈប់ឈរផងដែរ។ យោងតាមលោករដ្ឋមន្ត្រី ឡេ ហយទ្រុង ការផ្លាស់ប្តូរអំពីបញ្ហាដែលនៅតែមានភាពខុសគ្នា គួរតែត្រូវបានធ្វើឡើងក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក ភាពស្មោះត្រង់ សុឆន្ទៈ និងស្ថាបនា; គោរពលក្ខណៈប្រវត្តិសាស្ត្រ លក្ខខណ្ឌ កាលៈទេសៈ និងជម្រើសអភិវឌ្ឍន៍របស់ភាគីនីមួយៗ ព្រមទាំងទទួលស្គាល់ដោយសត្យានុម័តនូវកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលដែលភាគីនីមួយៗសម្រេចបាន៕


top