ចំណុចសំខាន់ៗ

វៀតណាមស្នើបញ្ឈប់នូវសកម្មភាព ធ្វើឲ្យផ្លាស់​ប្តូរស្ថានភាព​ដើម យោធូបនីយកម្ម ឬធ្វើឲ្យស្ថាភាព​កាន់​តែស្មុ​គស្មាញ​បន្ថែមទៀត​នៅសមុទ្រ​ខាង​កើត​។

ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៦ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​រៀប​ចំ​សម័យ​ប្រជុំ​ពិ​ភាក្សា​​ទូទៅ​ក្រោម​ប្រធាន​បទ​៖ “គោរព​នូវ​គោល​ការណ៍ គោលដៅ របស់​ធម្មនុញ្ញ​អង្គការ​សហ​ប្រ​ជា​​​ជាតិ ជា​​កត្តាសំខាន់​ ដើម្បីរក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ”។ លោក​ស្រី ង្វៀន​ភឿង​ង៉ា ឯក​អគ្គ​រដ្ឋ​ទូត​តំណាង​អចិន្រ្តៃយ៍ វៀត​ណាម ប្រចាំ​នៅអង្គការ​សហប្រជាជាតិ បាន​អញ្ជើញ​ចូលរួម​និង​ថ្លែង​​​សុន្ទរ​ក​ថា​​សំ​ណើ​​បញ្ឈប់​ នូវ​​សកម្មភាព​​ធ្វើឲ្យ​ផ្លាស់​​ប្តូរស្ថានភាព​ដើម យោ​ធូបនីយ​កម្ម ឬធ្វើ​ឲ្យ​ស្ថាន​​​ភាព​​កាន់​​តែ ​ស្មុគស្មាញ​បន្ថែម​ទៀត​នៅ​សមុ​ទ្រខាង​កើត​។

ក្នុងបទថ្លែងសុន្ទរកថាបើក លោកអគ្គលេ​ខាអង្គការ​សហប្រជាជាតិ Ban Ki-moon សង្កត់ធ្ងន់ ទន្ទឹម​នឹង​សមិទ្ធិ​ផល​ដែល​សម្រេច​បាន ពិភព​លោក​នៅតែ​ប្រឈម​នឹង​បញ្ហា​ដូច​ជា​ សង្រ្គាម​ផ្ទៃក្នុងកាន់​តែតាន​តឹន​នៅសេរី​និង​Yemen ហើយ​ភាព​ប្រើអំពើ​ហឹង្សា​និយម រីករាល​ដាល ធ្វើឲ្យ​តម្លៃ​មូល​ដ្ឋាន​នៃច្បាប់​មនុស្សធម៌​ និង​ច្បាប់​សិទ្ធ​មនុស្ស​អន្តរ​ជាតិ​ត្រូវ​មើល​ស្រាល​។

លោកអគ្គ​លេខា បានសង្កត់ធ្ងន់ពីតួនាទី របស់​អង្គការសហ​ប្រជាជាតិ ក្នុងការ​កសាង​សមត្ថភាព​ជួយ​ប្រទេស​នានា​ឲ្យយល់​ដឹង ដោះស្រាយ​ជម្លោះនិង​វិបត្តិ តាមរយៈវិធានការ​ទប់ស្កាត់បង្កា​ដូច​ជា រក​ឃើញ ប្រមាន​យ៉ាង​ឆាប់​រហ័ស​។

លោក​សង្កត់ធ្ងន់​នូវគោលដៅសកម្មភាព របស់អង្គការសហប្រជាជាតិ ពឹងផ្អែកលើកិច្ចសហប្រតិបត្តិការ ស្មោះត្រង់ និង​​គោរពអធិបតេយ្យភាព​ទឹកដី តាមស្មារ​តីត្រឹមត្រូវ របស់ធម្មនុញ្ញ​អង្គការ​សហប្រជា​ជាតិ។


លោកស្រី ង្វៀនភឿងង៉ា ឯកអគ្គរដ្ឋទូតតំណាងអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីឯកអគ្គរដ្ឋទូត ង្វៀនភឿងង៉ា និងលោកអគ្គលេខា អង្គការសហប្រជាជាតិ Ban Ki-moon។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្លែងការក្នុងសម័យប្រជុំ លោក​ស្រី ង្វៀនភឿងង៉ា ឯកអគ្គរដ្ឋទូត​តំណាងអចិន្ត្រៃយ៍​វៀត​ណាម ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ បានអះ​អាង​ពីខ្លឹមសារ​សំខាន់ របស់ធម្មនុញ្ញអង្គ​ការសហប្រ​ជាជាតិ ក្នុងការ​ងារ​រក្សា​សន្តិភាព​និង​សន្តិសុ​ខ​អន្តរ​ជាតិ ជម្រុញអភិវឌ្ឍ​ន៍​និង​ការពារ​សិទ្ធិមនុស្ស សង្កាត់​ធ្ងន់​នូវតម្លៃ​នៃ​លក្ខន្តិកៈ​មូល​ដ្ឋាន​របស់​ធម្មនុញ្ញ​ប្រឈម​នឹង​បញ្ហា​សន្តិ​សុខ​ប្រពៃណី និងសន្តិសុខក្រៅប្រពៃណី​សព្វថ្ងៃ។ អំពាវនាវ​អង្គការ​សហប្រ​ជា​ជាតិ ជាពិសេស​គឺស្ថាប័ន​ស្នូល​របស់​កិច្ច​ប្រជុំពេញ​អង្គ ក្រុមប្រឹក្សា​សន្តិសុខ ក្រុមប្រឹក្សា​សេដ្ឋកិច្ចសង្គម អង្គការ​សហប្រជា​ជាតិ (ECOSOC)​ ត្រូវការ​ឈាននាំមុខ​ពន្លឿន​លក្ខន្តិកៈ មូលដ្ឋាន​របស់ធម្មនុញ្ញ​ លើមូលដ្ឋាន​គោរព​តម្លៃ លក្ខណៈ​វប្បធ​ម៌​ដោយ​ឡែក នៃ​ប្រទេស​និមួយៗ​អំពីប្រវត្តិសាស្រ្ត វប្បធម៌ នយោបាយ សេដ្ឋកិច្ច-សង្គម​។

លោកស្រីឯកអគ្គរដ្ឋទូត​ឲ្យដឹង​ថា អង្គការ​សហប្រ​ជាជាតិ​ត្រូវ​ការ​ពង្រីក​តួនាទី​ឧបត្ថម្ភ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី និង​ទប់ស្កាត់​ការជម្លោះ ក្រុម​ប្រឹក្សាសន្តិ​សុខ ត្រូវប្រើប្រាស់អាទិភាព​នូវវិធានការ​សន្តិភាព តាមមាត្រា​ទី៣៣ របស់​ធម្មនុញ្ញ  បង្កើនទំនាក់ទំនង​ជាមួយ​អង្គការ​តំបន់​និង​អនុតំបន់ អនុវត្តល្អតួនា​ទីសំរបសំរួល​កណ្តាល ប្រមូល​ផ្តុំប្រ​ភពកម្លាំង​ និងលើកកម្ពស់​សមត្ថភាព​ឲ្យ សកម្មភាព​រក្សាសន្តិភាព​។

លោកស្រី​ឯកអគ្គរដ្ឋទូត ង្វៀនភឿង​ង៉ា សង្កត់ធ្ងន់តួនាទី​សាមគ្គី​របស់​អាស៊ាន ក្នុងការ​ងារ​ធានា​រចនា​សម្ព័ន្ធ​សន្តិ​សុខ​និង​ស្ថេរភាព​នៅក្នុង​តំបន់ ជាពិសេសប្រឈម​នឹងការ​ប្រែប្រួល​ស្មុគស្មាញ នៅលើសមុទ្រ​ខាង​កើត សកម្ម​ភាព​ឯកតោ​ភាគីកសាង​ពង្រីក​កោះ ថ្ម ខុសច្បាប់​ធ្វើឥទ្ធិពល​ដល់​បរិស្ថាន និង​បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិ​សុខ និង​ស្ថេរភាព​នៅតំ​បន់។

លោកស្រីឯកអគ្គរដ្ឋទូត​ស្នើដល់ភាគីនានា ដែលពាក់ព័ន្ធបញ្ឈប់នូវសកម្មភាព​ធ្វើឲ្យផ្លាស់​ប្តូរស្ថានភាព​ដើម យោធូ​បនិយ​កម្ម ឬធ្វើឲ្យស្ថានភាពកាន់​តែស្មុគស្មាញថែមទៀត នៅលើសមុទ្រ​ខាង​កើត អំពាវ​នាវ​ដោះស្រាយ​ដោយ​សន្តិវិធី​លើមូ​លដ្ឋាន​ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងលក្ខន្តិកៈ​មូលដ្ឋាន​នៃច្បាប់​អន្តរជាតិ ក្នុងនោះមាន​អនុសញ្ញា អង្គការ​សហប្រ​ជាជាតិ ពីច្បាប់​សមុទ្រ​ឆ្នាំ១​៩៨២ គោរព​សិទ្ធិសេរី​នាវាចរណ៍ អាកាស​ចរណ៍​នៅលើតំ​បន់ សន្យាអនុវត្ត​ស្មោះត្រង់​និង​ពេញលេញ នូវសេចក្តី​ប្រកាស​ពីការប្រតិបត្តិ​ការ នៃភាគីនានា នៅលើ​សមុទ្រ​ខាង​កើត​(DOC)  និងឆាប់​រហ័សសម្រេចបាន​ក្រុមប្រតិបត្តិការ នៃភាគីនានា នៅលើសមុទ្រខាង​កើត (COC)។


រូបភាពផ្លូវយន្តហោះនិងមូលដ្ឋានកសាងខុសច្បាប់របស់ចិន លើវាលថ្ម ជឺធឹប នៅប្រជុំកោះ​ទ្រឿងសា​របស់​វៀត​ណាម​។ ​
រូបថត៖ Reuters/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


តាំងពិព័រណ៍រូបថតពីសកម្មភាពកសាងកោះសិប្បនិមិត្តខុសច្បាប់របស់ចិននៅសមុទ្រខាងកើតនៅរដ្ឋធានីសេអ៊ូល
កូរ៉េខាងត្បូង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វាគ្មិនអន្តរជាតិទស្សនាតាំងពិព័រណ៍ បង្ហាញឧទ្ទេសនាមនូវឯកសារច្បាប់ ប្រវត្តិសាស្រ្ត ពីអធិបតេយ្យ​ប្រជុំកោះ​
ហ្វាងសានិងទ្រឿងសារបស់វៀតណាម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពមណ្ឌលរំលឹកយុទ្ធជន ហ្គាកម៉ា បានកសាងនៅឧបទ្វីបកាមរ៉ាញ ខេត្តខាញហ័រ នេះជាការដ្ឋានវប្បធម៌ ទីកន្លែងទស្សនា អប់រំប្រពៃណីស្រឡាញ់និងរក្សាប្រទេស អះអាងកោះហ្គាកម៉ានិយាយដោយឡែក និងប្រជុំកោះពីរគឺហ្វាងសានិងទ្រឿងសានិយាយរួម ចំណុះអធិបតេយ្យភាពរបស់វៀតណាម។ល។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងកិច្ចប្រជុំ ប្រទេស​នានាសុទ្ធតែអះអាងតួនា​ទីសំខាន់ របស់លក្ខន្តិកៈ​មូលដ្ឋាន​និង​គោល​ដៅរបស់​ធម្មនុញ្ញ ជាកត្តា​ស្នូល​ ដើម្បីកសាង​និងរក្សា​រចនា​​សម្ព័ន្ធសន្តិ​សុខ​ សមូហភាពអន្តរជាតិ​មួយ លើកកម្ពស់​តម្លៃស្នូល​ដូច​ជា គោរព​ឯករាជ និង​សមភាព​អធិបតេយ្យ មិនជ្រៀតជ្រែកចូលការ​ងារផ្ទៃក្នុង ដោះស្រាយ​ជម្លោះដោយ​សន្តិវិធី មិន​ប្រើឬ​គំរាម​គំហែង​ប្រើអាវុធ​ និងតួនាទីសំខាន់របស់​អង្គការ​សហប្រជាជាតិ ក្នុងការ​ងារ​ឧបត្ថម្ភ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី និងដោះស្រាយបញ្ហាឫស្ស​គល់ដើម្បី​បង្កា​ជម្លោះ ជាពិសេសក្នុងប​រិបទសន្តិ​សុខ សន្តិភាព​តំបន់​និង​ពិភព​លោក ត្រូវគំរាម​ដោយជម្លោះអធិបតេយ្យភាព​បូរណភាព​ទឹកដី ជម្លោះសាសនា ពណ៌សម្បុរ កាត់បន្ថយ​សព្វាវុធ និយម​អាវុធប្រល័យ​លោកទូទៅ ភេវរកម្មនិយម និងហឹង្សា​និយមជ្រុលនាំ​ ដល់ចរន្តចំណាកស្រុក​ផ្ទុះឡើ​ង ជំងឺ​បង្ក​ដោយ virus Ebola Zika និងប្រែប្រួលធាតុ​អាកាស​៕
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
 

 

top