ព័ត៌មាន

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វដ្តកំណើនសេដ្ឋកិច្ច​បន្ទាប់នៅអាស៊ីអាគ្នេយ៍ នឹងមិន​ពឹងផ្អែកលើខឿន​សេដ្ឋកិច្ចតែមួយ ឬវដ្តទំនិញតែមួយទៀតហើយ ប៉ុន្តែនឹងត្រូវបានបង្កើតឡើងដោយក្រុមប្រទេសចំនួន ៥​ នៅក្នុងតំបន់៖ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ នេះគឺជាការវាយតម្លៃរបស់លោក Shan Saeed ប្រធានសេដ្ឋវិទូសកលនៃក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យអន្តរជាតិ Juwai IQI។
រូបថតឧទាហរណ៍។ រូបថត៖ VNA

យោងតាមលោក Shan Saeed ដោយ​មានប្រជាជនសរុបជាង ៦១០ លាននាក់ ស្មើនឹងជិត ៩០% នៃចំនួនប្រជាជនក្នុងតំបន់ ក្រុមនេះមានគុណសម្បត្តិ​ទាក់ទងនឹង​​ទំហំរចនាសម្ព័ន្ធ ចាប់ពីទីផ្សារក្នុងស្រុកដ៏ធំរបស់ឥណ្ឌូនេស៊ីដែលមានប្រជាជន ២៨៧ លាននាក់ រហូតដល់សមត្ថភាពផលិតនិងនាំចេញដ៏រឹងមាំរបស់វៀតណាមដែលមានប្រជាជនជាង ១០០ លាននាក់។

ទិន្នន័យកំណើនសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៦ បង្ហាញថា វៀតណាមបានកត់ត្រាអត្រាកំណើនលឿនបំផុតគឺ ៧,៨៣% បើធៀបនឹងឆ្នាំមុន បន្ទាប់មកគឺប្រទេសឥណ្ឌូនេស៊ី ៥,៦១% និងម៉ាឡេស៊ី ៥,៤% ដោយមាន​កម្លាំងចលករពីការប្រើប្រាស់ឯកជន និងផលិតកម្ម។

លោក Shan Saeed បានកត់សម្គាល់ថា មូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ ​ត្រូវបានពង្រឹងដោយទុនបម្រុងអន្តរជាតិដ៏សម្បូរបែប ជួយប្រទេសទាំងនេះទប់ទល់នឹងការប្រែប្រួលអត្រាការប្រាក់សកល និងហានិភ័យនៃ​ភូមិសាស្ត្រនយោបាយ​។ គិតត្រឹមឆមាសទីមួយនៃឆ្នាំ ២០២៦ ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ថៃ កំពុង​នាំមុខគេ ដោយមានជំនយន ២៨០,៥ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺឥណ្ឌូនេស៊ី (១៤៨,២​ ពាន់លានដុល្លារ) និងម៉ាឡេស៊ី (១៣០,៥ ពាន់លានដុល្លារ)៕​


top