ព័ត៌មាន

វៀតណាមសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិអំពីសមភាពភេទនិងការពារបរិស្ថាន


អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៦ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh និងគណៈ​ប្រតិភូ​វៀត​ណាម បាន​ចាកចេញ​ពីទីក្រុង Praha របស់​សាធារណរដ្ឋឆែក បានវិល​ត្រឡប់​មកប្រទេស​វិញ បញ្ចប់​ដំណើរ​ទស្សន​កិច្ចនៅ​ប្រទេស​ប៉ូឡួញ​ស្វីស និងឆែក។ វាយតំលៃអំពី​លទ្ធផលដំណើរទស្សនកិច្ច​លើក​នេះ អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណា​ម​ លោក Ha Kim Ngoc បានអោយដឹងថា៖ គណៈប្រតិភូវៀតណាម​បាន​ចូលរួម​យ៉ាង​សកម្មសកម្មភាព​ទាំង​ឡាយ​របស់​សន្និសីទ​កំពូលនារីទូទាំង​ពិភព​លោក នៅ Vacsava ឧទ្ទេសនាម​ជាមួយ​មិត្ត​ភក្តិ​អន្តរជាតិ​អំពីគោលន​យោបាយ​មុន​ ក៏ដូចជាក្រោយ​របស់បក្ស និងរដ្ឋវៀតណាម អំពីសមភាពភេទ ជំរុញវឌ្ឍនភាពរបស់​នារី រួមនា​ទីនិង​ការរួម​វិភាគ​ទាន​ របស់នារីវៀតណាមចំពោះបុព្វហេតុកសាង និងអ​ភិវឌ្ឍន៍ប្រទេសជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top