
ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Trung Thanh ប្រធានក្រុមបេសកកម្មវៀតណាមអមអ.ស.ប
នៅខាងក្រៅកិច្ចប្រជុំលើកទី៣២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ដែលប្រព្រឹត្តទៅនៅក្រុង Geneva (ស្វីស) នោះ វៀតណាមបានរូមជាមួយប្រទេសហ្វីលីពីន និងបង់ក្លាដែសថ្លែងមតិនិងចូលរួមការពិភាក្សានៅសិក្ខាសាលាអន្តរជាតិសំដៅឧទ្ទេសនាម នូវរបាយការណ៍ស្រាវជ្រាវអំពីផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិមនុស្ស។
ថ្លែងមតិនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Trung Thanh ប្រធានក្រុមបេសកកម្មវៀតណាម អមអ.ស.ប បានវាយតម្លៃខ្ពស់ ចំពោះគំរោងការស្រាវជ្រាវដោយឧត្តមស្នងការសិទ្ធិមនុស្សអនុវត្ត ព្រមទាំងចាត់ទុកថាផលប៉ះពាល់ពហុបែប នៃការប្រែប្រួលអាកាសធាតុនោះ ក៏ជាបញ្ហាដែលវៀតណាមកំពុងប្រឈមមុខដែរ។ លោក Nguyen Trung Thanh បានអះអាងសារជាថ្មី នូវការសន្យារបស់វៀតណាម គឺបន្តរួមជាមួយប្រទេសនានា ពិភាគ្សាអំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិមនុស្ស ហើយដំបូង បង្អស់គឺឧទ្ទេសនាមអំពីពង្រោងសេចក្តីសម្រេចចិត្ត ស្តីពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុទៅលើការទទួកយកសិទ្ធិរបស់កុមារ ដើម្បីស្ទាបស្ទង់មតិ របស់ប្រទេសនានាមុននឹងដាក់ជូនកិច្ចប្រជុំលើកទី៣២នៃក្រុមប្រឹក្សាសុទ្ធិមនុស្ស អនុម័តជាឯកឆន្ទ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម