នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Paulo Medas ប្រធានគណៈប្រតិភូនិងសមាជិកនៃក្រុមការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលកំពុងបំពេញទស្សនកិច្ចការងារវាយតម្លៃតាមកាលកំណត់នៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញជីញ អញ្ជើញទទួលជួបលោក Paulo Medas ប្រធានគណៈប្រតិភូពិគ្រោះយោបល់និងត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ចវៀតណាមនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ Duong Giang/TTXVN)
លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការវាយតម្លៃ
ការព្យាករណ៍ និងការណែនាំអំពីគោលនយោបាយរបស់ IMF ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ
និងការរំពឹងទុកក៏ដូចជាហានិភ័យសម្រាប់ឆ្នាំក្រោយ ដោយបញ្ជាក់ពីមតិរបស់ IMF គឺជាប្រភពសំខាន់នៃព័ត៌មានយោងសម្រាប់ដំណើរការរៀបចំផែនការ
គោលនយោបាយគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ IMF បន្តរួមដំណើរ និងរក្សាការសន្ទនា
និងសកម្មភាពពិគ្រោះយោបល់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចជាមួយវៀតណាមនាពេលខាងមុខ។
រីឯខ្លួនវិញ
លោក Paulo Medas បានឲ្យដឹងថា IMF បានទទួលស្គាល់សមិទ្ធិផលអភិវឌ្ឍន៍ដ៏គួរអោយចាប់អារម្មណ៍របស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ
ដោយចាត់ទុកថា វៀតណាមនៅតែមានទំហំសារពើពន្ធធំដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។ លោក Paulo
Medas បានផ្តល់អនុសាសន៍ថា
វៀតណាមបន្តឆ្លើយតបយ៉ាងសកម្មចំពោះហានិភ័យខាងក្រៅ; អះអាងថា IMF
ត្រៀមខ្លួនជានិច្ចដើម្បីជួយឧបត្ថម្ភ និងជួយគាំទ្រវៀតណាម៕