
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការ ដែលនាថ្ងៃទី២៥ ខែឧសភា កន្លងទៅ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើពង្រាងសេចក្ដីសំរេចចិត្តលេខ២៨ដោយយល់ព្រមលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល របស់ក្រសួងកសិកម្មអាមេរិកនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binhបានឲ្យដឹងថា វៀតណាមបានសំដែងការព្រួយបារម្ភជាច្រើន លើកច្រើនសារអំពីកម្មវិធីឃ្លាំមើលត្រីរំអិលរបស់ក្រសួងកសិកម្មអាមេរិក។នេះជាកម្មវិធីមិនចាំបាច់ហើយអាចក្លាយទៅជារបាំងពាណិជ្ជកម្មមិនហូតពន្ធ រំលោភទៅលើការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងស្មារតីនៃកិច្ច ព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។ វៀតណាមវាយតំលៃខ្ពស់ការដែលព្រឹទ្ធសភាអាមេរិកអនុម័តលើពង្រាងសេចក្ដីសំរេចចិត្តស្ដីអំពីការលុបចោលកម្មវិធីពោលខាងលើ។នេះជាការបោះជំហានដ៏ត្រឹមត្រូវ រួមចំ ណែកបង្ហាញនូវការសន្យារបស់អាមេរិកចំពោះយន្តការពាណិជ្ជកម្មទ្វេភាគីនិង ពហុភាគីជាមួយវៀតណាមសមស្របទៅនឹងការអភិវឌ្ឍន៍នៃទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម - អាមេរិកដែលត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈដំណើរទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama។ វៀតណាមអំពាវនាវឲ្យសភាជាន់ទាបនិងរដ្ឋអំណាចអាមេរិកមានការបោះជំហានជាបន្តទៅទៀត ដើម្បីលុបចោលទាំងស្រុងនូវកម្មវិធីនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម