លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ ថ្លែងនៅក្នុងកិច្ចសន្ទនាជាមួយ UNDP (រូបថត៖ VNA)
អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងកិច្ចសន្ទនានេះ ឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាក់ស្តែងរបស់ UNDP ដោយទទួលស្គាល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធ ភាពរវាងវៀតណាម និង UNDP ជាពិសេសនៅក្នុងវិស័យពង្រឹងភាពធន់ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងការការពារបរិស្ថាន។ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះអាទិភាពនៃផែនការយុទ្ធសាស្ត្រ UNDP សម្រាប់ដំណាក់កាល២០២៦- ២០២៩។ ក្នុងពេលជាមួយគ្នានេះ គណៈប្រតិភូវៀតណាមបានស្នើឱ្យ UNDP បន្តពង្រឹងការគាំទ្ររបស់ខ្លួនចំពោះវៀតណាមក្នុងការអនុវត្តភាពជាដៃគូរួមគ្នាសម្រាប់ការផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP) ការលើកកម្ពស់វិទ្យា សាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិតជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ទាក់ទងនឹងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិ ប្រធានគណៈ ប្រតិភូវៀតណាមបានអំពាវនាវឱ្យ UNDP បន្តដើរតួនាទីនាំមុខគេក្នុងការពង្រឹងសាមគ្គីភាព និងការសម្របសម្រួលទូទាំងប្រព័ន្ធ ដោយផ្អែកលើមេរៀនជាក់ស្តែងពីគំនិតផ្តួចផ្តើម “ឯកភាពលើសកម្មភាព” ដែលបានអនុវត្តនៅវៀតណាម។ តំណាងវៀតណាមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាមូលនិធិស្នូលដែលមានស្ថេរភាព ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ UNDP៕