វៀតណាមវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលទទួលបានក្នុងការអនុវត្តន៍ របៀបវារៈ “នារីសន្តិភាពនិងសន្តិសុខ៖ ធានាអនុវត្តពេញលេញ”។
សេចក្តីប្រកាសនេះត្រូវបាន ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍អម អង្គការសហប្រជាជាតិ នាំចេញក្នុងសម័យពិភាក្សាបើកទូលាយ ស្តីពីនារីសន្តិភាព និងសន្តិសុខ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនា ចុងសប្តាហ៍កន្លងទៅ។ លោកស្រី Nguyen Phuong Nga បានអំពាវនាវឲ្យបង្កើនការ ខិតខំប្រឹងប្រែងរួម សំដៅធានារាល់ការយកចិត្តទុកដាក់ និងផលប្រយោជន៍របស់នារី ដែលបានឆ្លុះបញ្ចាំងនិងឆ្លើយតប ដោយរួមបញ្ចូលទាំងកត្តាភេទ លើបណ្តាវិស័យ កសាងសន្តិភាពនិងរាំងស្កាត់ការកើតមានឡើងជម្លោះ។
នៅទីនេះ សមាជិកតំណាងឲ្យប្រទេសចំនួន៩០ បានចូលរួមការពិភាក្សាបាន សន្យាបបន្តគាំទ្រនូវតួនាទីដឹកនាំ និងការចូលរួមរបស់នារីក្នុងការរាំងស្កាត់ ដោះស្រាយជម្លោះ និងស្តារសន្តិភាពឡើងវិញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម