ព័ត៌មាន

វៀតណាមលើកកំពស់សមត្ថភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ


ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនការរក្សាសន្តិភាពអង្គ ការសហប្រជាជាតិ

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលរក្សាសន្តិភាពវៀត​ណាម​បាន​រួម​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ និងស្ថាប័ន​នានា​នៃក្រសួង​ការ​ពារ ប្រទេស​វៀត​ណាម​រៀបចំ​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​គ្រូបង្រៀន​ការ​រក្សាសន្តិភាព​អង្គ​ការ​សហប្រជា​ជាតិ។ ថ្លែងមតិ​ក្នុងពិធី​បើក វរសេនីយ៍​ឯក Hoang Kim Phung ​នាយក​មជ្ឈមណ្ឌល​រក្សាសន្តិភាព​វៀតណាម បានឲ្យដឹងថា វៀតណាមនបានចូលរួមសកម្ម​ភាព​រក្សា​សន្តិភាព​របស់អង្គ​ការសហប្រ​ជាជាតិ ជាផ្លូវការតាំងពីឆ្នាំ២០១៤មក។ រហូត​មកដល់​ពេល​នេះ មាន​ទាហាន​វៀត​ណាម​ចំនួន​១២នាក់ ត្រូវបានបញ្ចូនទៅបំពេញ​ភារកិច្ច​ក្នុងក្រុម​បេសកកម្ម​អ.ស.បប្រ​ចាំនៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ទន្ទឹមជា​មួយ​គ្នានោះ វៀតណាមក៏បានសកម្ម​ត្រៀមរៀបចំ​វគ្គបណ្តុះ​បណ្តាល ហ្វឹក​ហាត់​ និងទិញសំភារៈបំពាក់ឲ្យមន្ទីរពេទយោធានិង​ក្រុម វិស្វករត្រៀមជា​ស្រេចដាក់​ពង្រាយ​កង​កម្លាំង​នៅក្រុម​បេសកកម្មនានា របស់អង្គការសហប្រជាជតិក្រែង​លោមាន​តម្រូវការ។

​វគ្គបណ្តុះបណ្តាលនេះនឹងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ​ឆ្នាំ២០១៦៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top