
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជាមួយតំណាងចូលរួម
នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោកNguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិ អំពីបំរ៉ែបំរួលអាកាសធាតុបានអញ្ជើញ ជាអធិបតីសម័យប្រជុំលើកទី៧ នៃគណៈកម្មាធិការនេះ។ ថ្លែងមតិក្នុងសម័យប្រជុំនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បញ្ហាបំរ៉ែបំរួល អាកាសធាតុជាបញ្ហាធំមួយ ដែលបានរដ្ឋាភិបាលវៀតណាម កំណត់ជាភារកិច្ចស្នូលនិងយូអង្វែង។ នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងស្ថាប័ននានាប្រមូលផ្តុំពង្រឹងក្បាលម៉ាស៊ីន និងរៀបចំវិធានការទប់ទល់ ជាមួយបំរ៉ែបំរួលអាកាសធាតុ ពីមជ្ឈឹមដល់តំបន់។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានប្រគល់ឲ្យក្រសួងធនធាន និងបរិស្ថានបន្តធ្វើបច្ចុប្បន្នកម្ម សេណារីយ៉ូបំរ៉ែបំរួលអាកាសធាតុ ការកើនឡើង កម្រិតទឹកសមុទ្ររបស់វៀតណាម នាដំណាក់កាលខាងមុខ និងស្រាវជា្រវជាក់ ស្តែងនូវផលប៉ះពាល់ របស់បំរ៉ែបំរួលអាកាសធាតុទៅលើផ្នែក វិស័យមួយចំនួន ជាពិសេសលើវិស័យកសិកម្មនិងជនបទផងដែរ៕
តាមVOV5 - វិទ្យុសម្លេងវៀតណាម