ព័ត៌មាន

វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចប្រជុំ ABAC លើកទី៣នៅកាណាដា

​សកម្មភាព​ក្នុងក្របខ័ណ្ឌកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ សហគ្រាស APEC លើកទី៣ (ABAC ៣) បន្ត​ប្រព្រឹត្ត​ទៅក្នុង​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ ទីក្រុង Toronto ប្រទេសកាណាដា។ គណៈប្រតិភូវៀត​ណាម​ដឹកនាំ​ដោយ​ប្រធាន ABAC វៀតណាមលោក Hoang Van Dun បានរួម​វិភាគទានយ៉ាងសកម្ម​ តាម នោះបង្ហាញច្បាស់​នូវតួនាទី​​របស់ប្រទេស​ជាប្រធាន APEC ឆ្នាំនេះ។ថ្លែងមតិក្នុង កិច្ចប្រជុំ​ជំនាញស្ដីពីដៃគូអភិវឌ្ឍន៍សហគ្រាស APEC​-​កាណាដា នោះ លោក Hoang Van Dung បានសង្កត់ធ្ងន់ទៅលើ​ផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្ម លើកទី​៤។ ដោយហេតុនេះ លោកអំពាវនាវឲ្យ​កសាង​ក្របខ័ណ្ឌ គោលនយោបាយ ពាណិជ្ជកម្មអេឡិច​ត្រូនិក​ដ៏ជឿន​​លឿនក្នុ​ងប្លុ​ក APEC ទាំងមូល ដើម្បីបង្កើន សមត្ថភាព​អនុវត្ត​ប្រសិទ្ធភាព​នៃបច្ចេកវិទ្យា​ឌីជីថល​សំរាប់​មជ្ឈដ្ឋាន​​សហគ្រាស​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top