ព័ត៌មាន

វៀតណាមរកឃើញជំងឺកូវីដ ១៩ ទម្រង់ថ្មីនៅចក្រភពអង់គ្លេស លើអ្នកជំងឺនៅខេត្ត Hai Duong និង Quang Nam

ប្រភព៖ nhandan.com.vn
 

នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យាស្ថានអនាម័យនិងរោគរាតត្បាតមជ្ឈឹមបានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានបាន មរកឃើញជំងឺកូវីដ ១៩ ទម្រង់ថ្មីនៅចក្រភពអង់គ្លេស (B.1.1.7) លើអ្នកជំងឺនៅខេត្ត Hai Duong និង Quang Nam។

យោងតាមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ជំងឺកូវីដ ១៩ ទម្រង់ថ្មី B.1.1.7 ត្រូវបានចាត់ទុកថា មានកម្លាំងឆ្លងរាលដាលយ៉ាងឆាប់រហ័ស បើប្រៀបធៀបនឹងជំងឺកូវីដ ១៩ ទម្រង់ចាស់។ ជំងឺកូវីដ ១៩ ទម្រង់ថ្មីនេះ កំពុងឆ្លងរាលដាលយ៉ាងខ្លាំងក្លានៅចក្រភពអង់គ្លេសក៏ដូចជាបណ្តាប្រទេសអឺរ៉ុបដទៃទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀងណាម


top