នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនា ជាមួយលោក Vyacheslav Viktorovich Volodin ប្រធានឌូម៉ាជាតិរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ពិសេស លើការពង្រឹងនិងអភិវឌ្ឍន៍នូវភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាម លោក Nguyen Phu Trong បានស្វាគមន៍ចំពោះការដែល រដ្ឋសភា វៀត ណាមនិងឌូម៉ាជាតិរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា រវាងស្ថាប័ននីតិ ប្បញ្ញត្តិនៃប្រទេសទាំងពីរ។
ទិដ្ឋភាពនៃជំនួប
ចំណែកឯប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Viktorovich Volodin ប្រធានឌូម៉ាជាតិរុស្ស៊ី បានជម្រាបជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម នូវលទ្ធផលនៃជំនួបពិភាក្សាជាន់ខ្ពស់ ជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។ ប្រធានឌូម៉ាជាតិរុស្ស៊ីបានសង្កត់ធ្ងន់ថា ការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា មិនត្រឹមតែជួយពង្រឹងយន្តការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសភានៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងអប់រំផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម