នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តបាកលៀវ នាយកដ្ឋានសត្វពេទ្យចំណុះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានប្រកាសសេចក្ដីសម្រេចស្ដីពីការទទួលស្គាល់មូលដ្ឋានផលិតកូនបង្កងពូជនៃសម្ព័ន្ធក្រុមហ៊ុនវៀតណាម-អូស្ត្រាលី នៅសង្កាត់ Nha Mat ទីក្រុង បាកលៀវ បានឆ្លើយតបនឹងស្ដង់ដារ សុវត្ថិភាពជំងឺអាសន្នរោគតាមបទបញ្ញត្តិ របស់អង្គការសត្វពេទ្យពិភពលោក (OIE)។ នេះជាមូលដ្ឋានដើមដំបូងនិងតែមួយគត់នៅប្រទេសវៀតណាម ដែល ឆ្លើយតបនឹងស្ដង់ដារដ៏តឹងរឹងនេះ។
អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Phung Duc Tien បានអោយដឹងថា៖ “ដើម្បីអាចឆ្លើយតបនឹងស្ដង់ដាររបស់ OIE នោះ គឺ ត្រូវចំណាយកម្លាំង ពេលវេលានិងទឹកប្រាក់ជាច្រើនណាស់។ ឥឡូវនេះ បញ្ហាសំខាន់គឺត្រូវរក្សាអោយ បាននូវស្ដង់ដារទាំងនោះ។ យើងត្រូវឃោសនាយ៉ាងទូលំទូលាយទៅកាន់តំបន់ ផ្សេងៗទៀត ព្រោះថាផ្ទៃដីចិញ្ចឹមបង្កងមិនត្រឹមតែស្ថិតនៅក្នុងខេត្ត បាកលៀវ ប៉ុណ្ណោះទេ។ ធ្វើយ៉ាងម៉េចដើម្បីដល់ឆ្នាំ២០២៥ ទំហំនៃការនាំចេញបង្កងរបស់ ប្រទេសយើងអាចឡើងដល់ទៅ១០ពាន់លានដុល្លាអាមេរិក”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម