ព័ត៌មាន

វៀតណាមមានបំណងចង់ឲ្យមូលនីធិកុមារអ.ស.បសកម្មសហការជួយឧបត្ថម្ភកុមារវៀតណាម


អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយលោក Omar Abdi
នាយករងប្រតិបត្តិ នៃមូលនីធិកុមារអ.ស.ប

នារសៀលថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយលោក​Omar Abdi នាយករងប្រតិបត្តិនៃមូលនីធិកុមារអ.ស.ប (UNICEF)ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ​នៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរូមចំណែកសកម្មរបស់ UNICEF ក្នុងការងារថែទាំនិងគាំពារកុមារលើពិភពលោកទាំង​មូល​។ ​លោកស្រីមានបំណងថា  UNICEF នឹងបន្តជួយឧបត្ថម្ភកុមារវៀតណាមនាពេលខាងមុខ​ដើម្បី​វៀត​ណាម​បំពេញល្អគោលដៅអភិវឌ្ឍន៏និរន្តរភាពពាក់ព័ន្ធនឹងកុមារ        រីឯខ្លួនវិញ លោក Omar Abdi បានអះ​អាង​ថា  UNICEF នឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តសិទ្ធិកុមារនៅវៀតណាម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម



top