ក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងផលប៉ះពាល់នៃកិច្ចព្រមព្រៀងដល់ទំនាក់ទំនងទ្វេភាគី។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Michael Kellner - សមាជិករដ្ឋសភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងការពារអាកាសធាតុ សហព័ន្ធអាល្លឺម៉ង់។ ប្រភព៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម
នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen
Sinh Nhat Tan បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Michael
Kellner - សមាជិករដ្ឋសភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និងការពារអាកាសធាតុ សហព័ន្ធអាល្លឺម៉ង់ និងជាប្រធានគណៈប្រតិភូសេដ្ឋកិច្ច
រួមមានតំណាងអាជីវកម្មធំៗរបស់អាល្លឺម៉ង់ចំនួន ១២ អមដំណើរប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter
Steinmeier ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
ក្នុងជំនួបពិភាក្សាការងារ
ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម -
សហភាពអឺរ៉ុប (EVFTA) និងផលប៉ះពាល់នៃកិច្ចព្រមព្រៀងដល់ទំនាក់ទំនងទ្វេភាគី។
តាមនោះ កិច្ចព្រមព្រៀង EVFTA បានជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចវៀតណាម
ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងវៀតណាម
និងអាល្លឺម៉ង់។
ទាក់ទិននឹងវិស័យថាមពល
ភាគីវៀតណាមជឿជាក់ថា ផែនការថាមពលទី ៨
ដែលទើបនឹងត្រូវបានវៀតណាមអនុម័តបានបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ផ្នែកថាមពល
បើកឱកាសសម្រាប់វិនិយោគិនអន្តរជាតិ ក្នុងនោះមានវិនិយោគិនអាល្លឺម៉ង់ផងដែរ។ ដូច្នេះ
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល
និងសហគ្រាសអាល្លឺម៉ង់លើវិស័យដូចជា៖ បច្ចេកវិទ្យាថាមពលកកើតឡើងវិញ (ជំនោរ រលកសមុទ្រ
កំដៅលើផែនដី) និងថាមពលថ្មី (អ៊ីដ្រូសែន amoniac បៃតង)។
ផលិតឧបករណ៍បម្រើផ្នែកថាមពល បច្ចេកវិទ្យាផ្ទុកថាមពលជឿនលឿន ជាដើម។
ជាការឆ្លើយតប
លោក Michael Kellner និងគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់បានវាយតម្លៃថាវៀតណាមជាទីផ្សារដ៏ស្វាហាប់ហើយមានសក្តានុពលជួរមុខនៅតំបន់អាស៊ីអាគ្នេយ៍។
ជាពិសេស សហគ្រាសក្នុងគណៈប្រតិភូមានបំណងចង់សហការ
និងបណ្តាក់ទុនជាមួយក្រុមហ៊ុននៅវៀតណាមលើវិស័យជាក់លាក់ដូចជា៖ ថាមពលកកើតឡើងវិញ ឧបករណ៍
បច្ចេកវិជ្ជាវាស់វែងឧស្សាហកម្ម សម្ភារៈថ្មី និងសេវាកម្មបរិស្ថាន៕