នារសៀលថ្ងៃទី២៨កុម្ភៈ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតជប៉ុនប្រចាំវៀតណាមលោក Umeda Kunio និងអគ្គនាយក Aeon Mall វៀតណាម លោក Iwamura Yasutsugu។
|
នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc និង អគ្គនាយក Aeon Mall វៀតណាម លោក Iwamura Yasutsugu (រូបថត៖ VGP) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា សហគ្រាស ជប៉ុនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នឹងពង្រីកការបោះទុនចូលមកវៀតណាម ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន Aeon។ លោកនាយករដ្ឋមន្រ្តីបាន ស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Aeon បន្តជំរុញកិច្ចសហប្រតិបតិ្តការនៅវៀតណាម នាពេលខាងមុខ ក្នុងនោះបន្តពង្រីកការវិនិយោគ ធ្វើអាជីវកម្ម អភិវឌ្ឍមជ្ឈ មណ្ឌលពាណិជ្ជកម្ម Aeon ក្លាយទៅជាអាស័យដ្ឋានទិញទំនិញគួរឲ្យជឿទុកចិត្ត ក៏ដូចជាកន្លែងលេងកំសាន្តដ៏ទំនើប រួមចំណែកលើកស្ទួយជីវភាព រស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនវៀតណាម។ លោកនាយក រដ្ឋមន្រ្តីក៏បានស្នើឲ្យ Aeon ជួយឧបត្ថម្ភសហគ្រាសវៀតណាមចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញសម្រាប់សម្ព័ន្ធក្រុមហ៊ុននេះ បង្កលក្ខណៈងាយស្រួល ថែមទៀតដល់ការប្រើប្រាស់ផលិតផលវៀតណាមក្នុងប្រព័ន្ធចែកចាយ ទំនិញរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាម ជប៉ុន ក៏ដូចជាទីផ្សារផ្សេងៗ ទៀតផងដែរ។
ចំណែកឯលោកឯកអគ្គរដ្ឋទូតជប៉ុន Umeda Kunio បានអះអាងថា វៀតណាមដើរតួនាទីដ៏សំខាន់ណាស់ក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុនជាច្រើននៃជប៉ុន រួមទាំង Aeon ទៀតផង។ លោកឯកអគ្គរដ្ឋទូតមានបំណងថា លោកនាយករដ្ឋមន្រ្តីនិងរដ្ឋាភិបាលវៀតណាមបន្តយកចិត្តទុកដាក់និងគាំទ្រចំពោះសម្ព័ន្ធក្រុមហ៊ុននានារបស់ជប៉ុនដើម្បីបន្តវិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម