នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ក្នុងនោះលើកទឹកចិត្តដល់បណ្ដាធនាគារបរទេសចូលរួមរៀបចំរចនាសម្ព័ន្ធធនាគារដែលមានភាពខ្សោយអំពីប្រភពធនធានមនុស្ស ទុន និងសមត្ថភាពអភិបាលកិច្ចឡើងវិញ។
|
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើជាសាក្សីក្នុងពិធីប្រគល់អនុស្សរណៈយោគយល់គ្នា (រូបថត៖ VOV)
|
|
លោក Jose Vinals ប្រធានធនាគារ Standard Chartered ប្រគល់វត្ថុអនុស្សាវរីយ៍ជូន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ VOV) |
នៅក្នុងសន្និសីទ “សន្ទនាជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាមនៅ COP26” ដែលត្រូវបានក្រសួងផែនការ និងវិនិយោគវៀតណាម និងធនាគារ Standard Chartered រៀបចំឡើងនារសៀលថ្ងៃទី ១ ខែវិច្ឆិកា (ម៉ោងនៅវៀតណាម)នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអំពាវនាវដល់វិនិយោគិនបង្កើនការវិនិយោគចូលមកវៀតណាម ជាពិសេសគឺលើវិស័យ ដែលវៀតណាមកំពុងផ្ដល់អាទិភាព និងមានអនុគ្រោះពិសេសជាច្រើន ដូចជាបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មាន កិច្ចការពារបរិស្ថាន ឬថាមពលកកើតឡើងវិញ។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ក្នុងនោះលើកទឹកចិត្តដល់បណ្ដាធនាគារបរទេសចូលរួមរៀបចំរចនាសម្ព័ន្ធធនាគារដែលមានភាពខ្សោយអំពីប្រភពធនធានមនុស្ស ទុន និងសមត្ថភាពអភិបាលកិច្ចឡើងវិញ។ វៀតណាមក៏កំពុងបន្តកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ក្នុងនោះមានការជំរុញការផ្ទេរប្ដូរឌីជីថលក្នុងប្រព័ន្ធធនាគារ ដើម្បីទាក់ទាញយ៉ាងខ្លាំងក្លាថែមទៀតការវិនិយោគពីបរទេសជាពិសេសគឺផ្លាស់ប្ដូរថ្មីគំរូកំណើនតាមទិសអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកំណើនបៃតងផងដែរ៖
“យើងខ្ញុំសូមបញ្ជាក់ថា វិនិយោគិននានាដែលបានបណ្ដាក់ទុនចូលមកវៀតណាមនោះ កត្តាមនុស្សគឺជាកត្តាសម្រេចក្នុងចំណោមកត្តាផ្សេងៗគ្នា។ យើងខ្ញុំមានគោលការណ៍ថាមនុស្សជាគោលដៅផង ជាកម្លាំងចលករផង ជាកម្មវត្ថុនៃបុព្វហេតុផ្លាស់ប្ដូរថ្មី បុព្វហេតុសមាហរណកម្ម និងសុខុមាលភាពសង្គមជូនប្រជាពលរដ្ឋទាំងមូល ដោយនាំមកនូវស្បៀងអាហារជូនប្រជាពលរដ្ឋផងដែរ។ នេះគឺជាគោលដៅធំបំផុតរបស់យើងខ្ញុំ។ ទន្ទឹមនឹងនេះ យើងខ្ញុំមិនលះបង់វឌ្ឍន សមភាព សង្គម ព្រមទាំងលះបង់សុខុមាលភាពសង្គម លះបង់កិច្ចការពារបរិស្ថាន ដើម្បីប្រដេញតាមកំណើនសុទ្ធសាធនោះឡើយ។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋវៀតណាមក៏មានស្មារតីសាមគ្គីភាព ឯកភាពគ្នា លើគ្រប់កាលៈទេសៈ ដើម្បីឈានឡើងផងដែរ”។
យោងតាមលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងសន្នសីទ COP26 វៀតណាមបានត្រៀមខ្លួនជាស្រេចធ្វើការសន្យាយ៉ាងខ្លាំងក្លា ដើរតាមនិន្នាការរបស់ពិភពលោក ជាមួយនឹងសារថា ត្រូវធានាសមភាព យុត្តិធម៌ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម