ព័ត៌មាន

វៀតណាមព្យាបាលជាសះស្បើយឲ្យអ្នកជំងឺ Covid-19 ចំនួន៥នាក់បន្ថែមទៀត


 អ្នកជំងឺជនជាតិអាមេរិកត្រូវបានព្យាបាលជាសះស្បើយនិងចេញពីមន្ទីរពេទ្យនាថ្ងៃទី៤ មេសា (រូបថត៖ laodong.vn)
 

នាព្រឹក​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ វៀតណាមបានប្រកាសមានអ្នកជំងឺ Covid-19 ចំនួន៥នាក់​បន្ថែម​ទៀត​ដែល​ត្រូវ​បានព្យាបាលជាសះស្បើយ។ ក្នុងនោះ អ្នកជំងឺចំនួន៤នាក់ត្រូវបានសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ជំងឺ​ផ្លូវ​ដង្ហើម ស្រួចស្រាវ Cu Chi ទីក្រុងហូជីមិញ ហើយអ្នកជំងឺម្នាក់ទៀតនៅមន្ទីរពេទ្យ ដាណាំង។ មានអ្នកជំងឺ៣នាក់​ជាជនជាតិវៀតណាមនិង២នាក់ជាជនជាតិ អាមេរិក។ ដូច្នេះហើយ គិតរហូតដល់ឥឡូវនេះ វៀតណាម​បាន​ព្យាបាល​ជា សះស្បើយឲ្យអ្នកជំងឺ Covid-19 ចំនួន៩០នាក់។
 
ក្នុងពេលជាមួយ​គ្នានោះ នាព្រឹកថ្ងៃទី៤មេសា ក្រសួងសុខាភិបាលបាន ប្រកាសករណីថ្មីឆ្លង Covid-19 ចំនួន២ករណីបន្ថែមទៀត ​នាំបរិមាណករណី ឆ្លងជំងឺសរុបនៅវៀតណាមឡើងដល់​២៣៩ករណី៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top