អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ (រូបថត៖ VNA)
វៀតណាមចំពោះការដែលក្រសួងធនធានធម្មជាតិរបស់ចិន បានប្រកាសពីអ្វីដែលគេហៅថា "ផែនទីស្តង់ដារឆ្នាំ ២០២៣" ដែលក្នុងនោះរួមមានប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះអាងថា៖ ការដែលក្រសួងធនធានធម្មជាតិចិនបានប្រកាសអ្វីដែលគេហៅថា "ផែនទីស្តង់ដារឆ្នាំ ២០២៣" ក្នុងនោះរួមមានប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ក៏ដូចជាការបង្ហាញពីការទាមទារនូវខ្សែបន្ទាត់ ៩ កំណាត់ គឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមលើដែនសមុទ្ររបស់ខ្លួន ដែលត្រូវបានកំណត់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។ ដូច្នេះ ការទាមទារ អធិបតេយ្យភាព និងការទាមទារសមុទ្រដោយផ្អែកលើខ្សែបន្ទាត់ ៩ កំណាត់ ដូចដែលបានបង្ហាញក្នុងផែនទីខាងលើគឺមោឃៈ ហើយជាការរំលោភបំពានលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
លោកស្រី Pham Thu Hang បានបញ្ជាក់សារជាថ្មីម្តងទៀតថា វៀតណាមអះអាងយ៉ាងខ្លាំងក្លានូវគោលជំហរដ៏ឥតងាករេរបស់ខ្លួនចំពោះបញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាប្រឆាំងជំទាស់យ៉ាងដាច់ខាតនឹងគ្រប់ការទាមទាររបស់ចិននៅសមុទ្រខាងកើត ដោយផ្អែកលើខ្សែបន្ទាត់ ៩ កំណាត់៕