នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយាទើបនឹងបញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស (WEF Davos 2024) និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរ៉ូម៉ានី ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែមករា។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ថ្លែងមតិក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម - WEF។ រូបថត៖ TTXVN
សន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីនៅតាមវេទិកានានាបានបង្ហោះសារយ៉ាងច្បាស់លាស់អំពីប្រទេសវៀតណាមអភិវឌ្ឍន៍យ៉ាងស្វាហាប់
នវានុវត្តន៍ ហើយជាគោលដៅ វិនិយោគដ៏ទាក់ទាញសម្រាប់សាជីវកម្មពិភពលោក។
ដំណើរទស្សនកិច្ចបានរីកសាយភាយយ៉ាងខ្លាំងក្លាអំពីរូបភាពប្រទេសវៀតណាមជាមួយភោគផលដ៏ធំធេង
សក្តានុពល ឋានៈ និងកិត្យានុភាពថ្មី ព្រមទាំងជាគោលដៅជួរមុខសម្រាប់វិនិយោគិនបរទេស។
វៀតណាមប្រកាន់ខ្ជាប់គោលនយោបាយបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេស
អញ្ជើញថ្លែងមតិក្នុងកិច្ចសន្ទនានានា
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចែករំលែកនូវកត្តាដែលមានលក្ខណៈមូលដ្ឋានមួយចំនួន
ដើម្បីវៀតណាមក្លាយទៅជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព តម្លាភាព និងប្រកបដោយចីរភាព។
តាមនោះ វៀតណាមអភិវឌ្ឍខឿនសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព សកម្ម
ម្ចាស់ការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិយ៉ាងស៊ីជម្រៅ ជាក់ស្ដែង
និងប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសជាង
១៩០ ក្នុងនោះ វៀតណាមមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ឬដៃគូយុទ្ធសាស្ត្រជាមួយប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង ៥
នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសជាច្រើន
ដែលជាសមាជិកនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីជួរមុខនៅលើពិភពលោក (G20);
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៦ ជាមួយប្រទេសជាង ៦០ ។ នាពេលខាងមុខ វៀតណាមនឹងបន្តជំរុញខ្លាំងជំហានលោតផ្លោះយុទ្ធសាស្ត្រទាំង
៣ រួមមាន៖ កសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយថ្លៃ logistic
ថ្លៃធាតុចូល បង្កើនកម្លាំងប្រកួតប្រជែងរបស់ផលិតផល
បណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; សុក្រិតស្ថាប័ន
ដើម្បីជួយសម្រួល កាត់បន្ថយការចំណាយសម្រាប់សហគ្រាស និងប្រជាជន។ ទន្ទឹមនឹងនោះ
វៀតណាមមានយន្តការ គោលនយោបាយអាទិភាពសមស្របទៅនឹងវិស័យអាទិភាពមុខព្រួញនារយៈពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា៖
“បញ្ហាទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល ក្នុងនោះមានបញ្ញាសិប្បនិម្មិត
និងបញ្ហាទាក់ទងនឹងការផ្លាស់ប្ដូរបៃតង គឺជាបញ្ហាពីរដែលចាំបាច់ត្រូវផ្ដល់អាទិភាព។
នេះគឺជានិន្នាការអភិវឌ្ឍរបស់ពិភពលោក ដូច្នេះវាគឺជាតម្រូវការសត្យានុម័ត។
នេះក៏ជាជម្រើសយុទ្ធសាស្ត្រ និងអាទិភាពកំពូលរបស់យើងខ្ញុំផងដែរ។ ដូច្នេះហើយ
យើងខ្ញុំត្រូវធ្វើកិច្ចការសំខាន់បីយ៉ាង ដែលជាជំហានលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣។
ទីមួយគឺជំហានលោតផ្លោះអំពីស្ថាប័ន
ព្រោះថានៅពេលផ្លាស់ប្ដូរគឺត្រូវផ្លាស់ប្ដូរទាំងស្ថាប័ន។ ទីពីរគឺហេដ្ឋារចនាសម្ព័ន្ធ
ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ
ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានគឺសំខាន់ណាស់។ ទីបី
ដោយមិនអាចខ្វះបាន គឺកត្តាមនុស្ស។ ទោះបីជាមានបញ្ញាសិប្បនិម្មិតក៏ដោយ
ក៏កត្តាមនុស្សនៅតែជាកត្តាសម្រេចចិត្ត។
ដូច្នេះហើយយើងចាំបាច់ត្រូវផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស
ជាពិសេសគឺធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ផងដែរ”។
លើសពីនេះ
ក្នុងជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ WEF និងប្រមុខប្រទេសមួយចំនួន
ក៏ដូចជាក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មជួរមុខនៅលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យា
ពាណិជ្ជកម្មអេឡិចត្រូនិក ហិរញ្ញវត្ថុ ទេសចរណ៍។ នាយករដ្ឋមន្ត្រីលោក Pham
Minh Chinh បានសង្កត់ធ្ងន់ថាជាមួយនឹងស្មារតីនៃ
"ផលប្រយោជន៍សុខដុមរមនា ចែករំលែកហានិភ័យ" ។ វៀតណាមនឹងបង្ករាល់លក្ខណៈងាយស្រួលស្របតាមច្បាប់
ជូនវិនិយោគិនបរទេសមកវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។
អន្តរជាតិចាប់អារម្មណ៍ចំពោះវៀតណាម
ដែលជាគោលដៅដ៏ទាក់ទាញបំផុតរបស់តំបន់ និងពិភពលោក
នៅតាមវេទិកានានា
តំណាងសាជីវកម្ម និងសហគ្រាសបានសម្តែងការចាប់អារម្មណ៍ចំពោះចក្ខុវិស័យអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់វៀតណាម
ព្រមទាំងសម្តែងនូវចំណាប់អារម្មណ៍ចំពោះកាលានុវត្តភាពវិនិយោគ
និងធ្វើអាជីវកម្មនៅវៀតណាម
ព្រមទាំងបានប្តេជ្ញាចិត្តរៀបចំគណៈប្រតិភូធុរកិច្ចធំៗមកកាន់វៀតណាម
ដើម្បីស្វែងយល់កាលានុវត្តភាពកិច្ចសហប្រតិបត្តិការ និង វិនិយោគនាពេលខាងមុខ។
ទន្ទឹមនឹងនោះ
ក្រុមអ្នកជំនាញក៏ជឿជាក់ថា តាមរយៈសកម្មភាពនៅ WEF នាយករដ្ឋមន្ត្រីលោក
Pham Minh Chinh បានបន្តអះអាងថា វៀតណាមគឺជាប្រទេសមួយ
ដែលមានប្រៀបខ្លាំងក្នុងផែនការសេដ្ឋកិច្ច
តម្រង់ទិសដៅអនាគតផ្តោតសំខាន់លើកំណើនប្រកបដោយចីរភាព
និងធ្វើឌីជីថលភាវូបនីយកម្មនៅគ្រប់វិស័យ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Nguyen
Minh Hang បានឲ្យដឹងថា៖
“ការចូលរួម ការចែករំលែករបស់លោកនាយករដ្ឋមន្ត្រី
និងការវាយតម្លៃអំពីចក្ខុវិស័យ និងទស្សនៈអភិវឌ្ឍន៍បច្ចុប្បន្ន
និងរាល់សំណើរបស់វៀតណាមចំពោះដំណោះស្រាយនានា ដើម្បីជំរុញកំណើនសកល
និងដោះស្រាយបញ្ហាប្រឈមជាសកលពីបទពិសោធន៍ជាក់ស្តែងរបស់វៀតណាម
និងរបស់អាស៊ាននឹងបន្តបង្ហាញពីការរួមវិភាគទានប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាមចំពោះសន្តិភាព
អភិវឌ្ឍន៍ និងបញ្ហាសកល។ តាមនោះ បន្តអះអាង និងលើកកំពស់ថែមទៀតកិត្យានុភាព
ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ ជាពិសេសគឺជាមួយសហគមន៍ធុរកិច្ចពិភពលោកផងដែរ”។
លទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក
Pham
Minh Chinh បានជួយមិត្តភក្តិអន្តរជាតិឲ្យយល់កាន់តែច្បាស់លាស់អំពីសក្ដានុពល
កាលានុវត្តភាពសហប្រតិបត្តិការ ក៏ដូចជាតួនាទី និងឋានៈអន្តរជាតិរបស់វៀតណាម តាមនោះ
វៀតណាមអាចទាក់ទាញប្រភពធនធានជាអតិបរមាដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិផងដែរ៕