វៀតណាមអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់ខ្លួននោះគឺ ការគោរពនិងធានាសិទ្ធិមនុស្ស រួមទាំងសិទ្ធិសេរីភាពខាងជំនឿសាសនាផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VNA)
នារសៀលថ្ងៃទី១៩ ខែមីនា
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសនៅទីក្រុងហាណូយ
ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីការដែលគណៈកម្មាធិការសេរីភាពសាសនាអន្តរជាតិរបស់អាមេរិក
(USCIRF) នៅក្នុងរបាយការណ៍ជាប្រចាំថ្មីៗនេះ
បានស្នើឲ្យដាក់វៀតណាមចូលក្នុងបញ្ជីប្រទេសដែលត្រូវការយកចិត្តទុកដាក់ពិសេសទាក់ទងនឹងសេរីភាពខាងសាសនា
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានថ្លែងថា៖
“នេះជាការវាយតម្លៃដែលមិនសត្យានុម័ត
មិនត្រឹមត្រូវ និងផ្អែកលើភស្តុតាងដែលមានចេតនាអាក្រក់ តំរង់ទៅលើប្រទេសវៀតណាម។
វៀតណាមអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់ខ្លួននោះគឺ ការគោរពនិងធានាសិទ្ធិមនុស្ស
រួមទាំងសិទ្ធិសេរីភាពខាងជំនឿសាសនាផងដែរ។
យើងត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរទស្សនៈជាមួយភាគីសហរដ្ឋអាមេរិកលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា
ដោយឈរលើស្មារតីស្មោះត្រង់ បើកចំហ និងគោរពគ្នាទៅវិញទៅមក
ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ
និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ”។
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ
ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីស្ថានភាពទាក់ទងនឹងការការពារពលរដ្ឋវៀតណាមនៅមជ្ឈិមបូព៌ា
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បាននិយាយថា
ក្រសួងការបរទេសវៀតណាមកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅមជ្ឈិមបូព៌ា
ហើយបានចាត់វិធានការដើម្បីការពារពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់។ រហូតមកដល់បច្ចុប្បន្ន
ពលរដ្ឋវៀតណាមដែលធ្វើដំណើរកំសាន្ត ឬឆ្លងកាត់ជាបណ្តោះអាសន្ន
ហើយត្រូវបានលុបចោលជើងហោះហើរដោយសារតែការបិទដែនអាកាសនោះ បានវិលត្រឡប់មកប្រទេសវៀតណាមវិញ
ឬឡើងជើងហោះហើរបន្ទាប់ដើម្បីចាកចេញពីមជ្ឈិមបូព៌ា៕