ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ ESCAP លោក Phan Chi Thanh (រូបថត៖ Ngoc Quang/TTXVN)
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀតមកពីប្រទេស និងតំបន់ ចំនួន ៦២ដោយគោលបំណងកំណត់រូបរៀងអនាគតនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅឆ្ពោះទៅរករបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបំពេញការសន្យារបស់ខ្លួន "មិនទុកនរណាម្នាក់នៅពីក្រោយឡើយ"។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃនិងជាតំណាងអចិន្ត្រៃយ៍របស់វៀតណាមនៅ ESCAP លោក Phan Chi Thanh បានអះអាងថា ការចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ក្នុងកិច្ចប្រជុំនេះគឺមានសារសំខាន់សម្រាប់ភាគីទាំងពីរក្នុង បរិបទដែលឆ្នាំនេះ គឺជាខួបលើកទី ៧៥ នៃការបង្កើត ESCAP និងខួបលើកទី ៤៥ នៃការចូលជាសមាជិកអង្គការសហប្រជាជាតិរបស់វៀតណាម។ ប្រការនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលវៀតណាមក្នុងការធ្វើឱ្យទំនាក់ទំនងជាមួយ UN និង ESCAP កាន់តែស៊ីជម្រៅនាពេលខាងមុខ។ ទន្ទឹមនឹងនោះ ជំរុញថែមទៀតដំណើរការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិក ជំរុញប្រកបដោយប្រសិទ្ធភាព ការគាំទ្ររបស់ ESCAP ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលដៅអភិវឌ្ឍន៍របស់វៀតណាម រួមចំណែកលើកកំពស់តួនាទី និងជំហររបស់វៀតណាម ក៏ដូចជាការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការបរិស្ថាន និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕