ចំណុចសំខាន់ៗ

វៀតណាមប្តេជ្ញាដកកាតលឿងរបស់ EC

វៀតណាមកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីដកកាតលឿងរបស់គណៈកម្មការអឺរ៉ុប (EC) ដោយបញ្ជាក់ពីជំហររបស់ខ្លួនជាប្រទេសមួយ ដែលនេសាទ និងផលិតគ្រឿងសមុទ្រ មានទំនួលខុសត្រូវ។


ដោយមានការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ ការឯកភាពគ្នានៃប្រព័ន្ធទាំងមូល និងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ធុរកិច្ច និងអ្នកនេសាទ វៀតណាមកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីដកកាតលឿងរបស់គណៈកម្មការអឺរ៉ុប (EC) ដោយបញ្ជាក់ពីជំហររបស់ខ្លួនជាប្រទេសមួយ ដែលនេសាទ និងផលិតគ្រឿងសមុទ្រ មានទំនួលខុសត្រូវ។

នៅក្នុងខែតុលា ឆ្នាំ២០១៧ ការព្រមានកាតលឿងពី EC គឺជាការដាស់តឿនយ៉ាងម៉ឺងម៉ាត់អំពីតម្រូវការក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងនេសាទ និងទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនបទប្បញ្ញត្តិ (IUU)។ ប្រសិនបើមិនដោះស្រាយបានទេ វៀតណាមអាចប្រឈមមុខនឹងហានិភ័យនៃការហាមឃាត់មិនឱ្យនាំចេញផលិតផលគ្រឿងសមុទ្រទៅកាន់សហភាពអឺរ៉ុប ដែលជាទីផ្សារសំខាន់បំផុតមួយរបស់វៀតណាម។

មុនឆ្នាំ២០១៧ ទីផ្សារសហភាពអឺរ៉ុបស្មើនឹង ៣០-៣៥% នៃទំហំនាំចេញគ្រឿងសមុទ្ររបស់វៀតណាម។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានកាតលឿង តួលេខនេះបានថយចុះយ៉ាងខ្លាំង មកត្រឹមប្រហែល ៩ - ១០% នៅឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានការខាតបង់យ៉ាងច្រើនសម្រាប់ឧស្សាហកម្ម និងសហគ្រាសនាំចេញ។

ដោយយល់ដឹងនូវសម្ពាធ និងសារៈសំខាន់នៃការព្រមាននេះ រដ្ឋាភិបាលវៀតណាមបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ដោយមិនមានការរាយការណ៍ និងមិនមានបទប្បញ្ញត្តិត្រឹមត្រូវ (IUU) “គោលដៅនៅតែមិនផ្លាស់ប្តូរក្នុងការប្រកាសសង្គ្រាមលើការនេសាទខុសច្បាប់ និងដកកាតលឿងរបស់ EC។ នេះជាការដែលត្រូវការធ្វើ មិនអាចពន្យារពេលបានឡើយ ហើយត្រូវតែធ្វើគ្រប់បែបយ៉ាង ដើម្បីកិត្តិយសប្រទេសជាតិ និងកិត្យានុភាពរបស់បក្ស និងរដ្ឋ 

ដោយផ្អែកលើមូលដ្ឋាននោះ វៀតណាមបានត្រួតពិនិត្យ ធ្វើពិសោនកម្ម និងបំពេញបន្ថែមក្របខ័ណ្ឌច្បាប់ទាក់ទងនឹងការគ្រប់គ្រងការនេសាទ ដោយធានាបាននូវការអនុលោមតាមបទដ្ឋានអន្តរជាតិ។ ច្បាប់នេសាទឆ្នាំ ២០១៧ ជាមួយនឹងចំណុចថ្មីៗជាច្រើន បានបង្កើតមូលដ្ឋានគ្រឹះច្បាប់ដ៏រឹងមាំសម្រាប់ការគ្រប់គ្រង ការត្រួតពិនិត្យ និងការដោះស្រាយការរំលោភបំពាន។

Trạm kiểm soát Biên phòng Vàm Láng tuyên truyền về phòng chống khai thác IUU và tặng cờ Tổ quốc cho thuyền trưởng và ngư dân. Ảnh: Công Trí - TTXVN 

លោកសាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ជូហុយ (Nguyen Chu Hoi) អនុប្រធានអចិន្ត្រៃយ៍នៃសមាគមនេសាទ វៀតណាម បានអត្ថាធិប្បាយថា “ការតាក់តែងច្បាប់អំពីបទប្បញ្ញត្តិ IUU គឺជាជំហានទាន់ពេលវេលា ដោយបង្កើតទណ្ឌកម្មឱ្យខ្លាំងគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការរំលោភបំពាន”។

យោងតាមក្រសួងកសិកម្ម និងបរិស្ថាន នៅចុងខែតុលា ឆ្នាំ ២០២៥ វៀតណាមមាននាវានេសាទចំនួន ៧៩,៨០០ / ៧៩,៩៤១ គ្រឿង (ស្មើនឹង ៩៩.៨%) ដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើមូលដ្ឋានទិន្នន័យនេសាទជាតិ (VNFishbase)។ អត្រានៃនាវានេសាទ ដែលមានប្រវែងពី ១៥   ម៉ែត្រ ឬវែងជាងនេះ ដែលត្រូវបានដំឡើងជាមួយឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ (VMS) បានសម្រេចបានជាង ៩៩%។

ប្រព័ន្ធ VMS ជួយតាមដានទីតាំង និងការធ្វើដំណើររបស់នាវានេសាទក្នុងពេលវេលាជាក់ស្តែង ដោយរកឃើញការរំលោភបំពានយ៉ាងឆាប់រហ័ស។ ក្នុងពេលជាមួយគ្នានេះ VNFishbase នៅតែបន្តធ្វើឲ្យសុក្រិត ដោយរួមបញ្ចូលព័ត៌មានស្តីពីការចុះបញ្ជី ទិនានុលេខ និងលិខិតបញ្ជាក់អំពីបរិមាណផលគ្រឿងសមុទ្រសរុប ទន្ទឹមនឹងនេះតំណេភ្ជាប់ទិន្នន័យរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាន។

 

ចាប់តាំងពីឆ្នាំ ២០១៧ មក វៀតណាមបានដាក់ពង្រាយប្រព័ន្ធទិនានុលេខ ស្តីពីការនេសាទ លក់ដូរ និងដឹកជញ្ជូនតាមប្រព័ន្ធអេឡិចត្រូនិក (e-logbook) និងប្រព័ន្ធស្វែងរកប្រភពដើមគ្រឿងសមុទ្រ តាមប្រព័ន្ធអេឡិចត្រូនិក (eCDT) នៅគ្រប់កំពង់ផែនេសាទទាំងអស់។

លោក វូ យឿនហាយ (Vu Duyen Hai) អនុប្រធានរដ្ឋបាលជលផល និងឃ្លាំមើលការនេសាទ បានមានប្រសាសន៍ថា “យើងកំពុងខិតខំប្រឹងប្រែង ដើម្បីធានាថា នាវានេសាទទាំងអស់ ដែលមានប្រវែង ១៥ ម៉ែត្រ ឬវែងជាងនេះ នៅពេលចេញដំណើរ ឬមកដល់កំពង់ផែ ត្រូវតែរាយការណ៍លើប្រព័ន្ធ eCDT”។

ជាមួយគ្នានេះ ការផាកពិន័យយ៉ាងតឹងរ៉ឹង ត្រូវបានអនុវត្តចំពោះការរំលោភលើ IUU។ យោងតាមរបាយការណ៍របស់ក្រសួងសនគរបាល គិតត្រឹមថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ មានករណីចំនួន ៨៤ ដែលមានជនជាប់ចោទចំនួន ១៣០ នាក់ទាក់ទងនឹងការនេសាទខុសច្បាប់។ ដោយហេតុនេះ ការយល់ដឹងអំពីការអនុលោមតាមច្បាប់របស់អ្នកនេសាទ បានផ្លាស់ប្តូរយ៉ាងវិជ្ជមាន។

អ្នកនេសាទ ផាម ង៉ុកតាម (Pham Ngoc Tam) ម្ចាស់នាវា TH ៩១៤៣៤ -TS សង្កាត់ សឹមសឺន (Sam Son) (ខេត្ត ថាញ់ហ័្វរ (Thanh Hoa)) បានចែករំលែកថា៖ «កាលពីមុន ការចេញទៅសមុទ្រមានសេរីភាពណាស់ មានការបង្ខំតិចណាស់។ ឥឡូវនេះ បទប្បញ្ញត្តិស្តីពីការប្រឆាំង IUU កាន់តែតឹងរ៉ឹងជាង ប៉ុន្តែវាក៏ជួយយើងគ្រប់គ្រងបរិមាណគ្រឿងសមុទ្រសរុប និងស្គាល់យ៉ាងច្បាស់ដែនសមុទ្រអាចនេសាទ ផងដែរ។ អ្វីដែលសំខាន់បំផុតនោះគឺ ដោយការអនុវត្តតាមបទប្បញ្ញត្តិ ផលិតផលរបស់យើងអាចត្រូវបាននាំចេញ ហើយនាវាអាចចេញទៅសមុទ្រប្រកបដោយចីរភាព។ ខ្ញុំ និងបងប្អូនប្រជានេសាទកំពុងព្យាយាមអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីអនាគតនៃការនេសាទ»។

 


កិច្ចខិតខំប្រឹងប្រែងទាំងនោះកំពុងបង្ហាញលទ្ធផលវិជ្ជមាន។ យោងតាមរបាយការណ៍ចុងក្រោយបំផុត ក្នុងសប្តាហ៍ចាប់ពីថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ គ្មាននាវានេសាទណាមួយ ដែលរំលោភលើដែនទឹកបរទេសត្រូវបានផាកពិន័យទេ។

ការដកកាតលឿងរបស់ EC មិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពចាស់ទុំនៃឧស្សាហកម្មនេសាទវៀតណាម ដែលជាឧស្សាហកម្មមួយដែលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកតម្លាភាព និរន្តរភាព និងមានការទទួលខុសត្រូវ។

ដំណើរនេះនៅតែបន្ត ប៉ុន្តែជាមួយនឹងលទ្ធផលដែលសម្រេចបាន វៀតណាមកំពុងបោះជំហានយ៉ាងម៉ឹងម៉ាត់ ដើម្បីបញ្ជាក់ពីកិត្យានុភាពរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក ក្នុងនាមជាប្រទេសជាប់សមុទ្រដ៏ស្វាហាប់មួយ ដែលគោរពច្បាប់អន្តរជាតិ និងប្តេជ្ញាដើរតាមមាគ៌ានៃការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព៕

  • អត្ថបទ៖ ថុង ធៀន/  VNP - រូបថត៖ VNP, VNA

  •  

top