ព័ត៌មាន

វៀតណាមបានរួមចំណែកយ៉ាងសកម្មចំពោះសកម្មភាពរបស់អាស៊ាននៅ ឈីលី


ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Duc Thang បាន ប្រគល់តំណែងជាប្រធានប្តូរវេន
ជូនឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីលោក Philemon Arobaya (http://www.vietnamplus.vn/)

នាថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឈីលី លោក Ngo Duc Thang បានអញ្ជើញជាអធិបតី​កិច្ចប្រជុំ​ចុងក្រោយ​ក្នុងអាណត្តិ​ជា​ប្រធាន​គណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អា​ស៊ាន​​) នៅ​ឈីលី ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន​និង​ថៃនៅរដ្ឋធានី Santiago ។​ បណ្ដាឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងតំណែង​ជា​ប្រធាននោះ​ វៀតណាមបានសម្រេចល្អភារកិច្ចរបស់ខ្លួន ។​ ក្នុងអាណត្តិ ២០១៦ វៀតណាមបានប្រារព្ធយ៉ាងជោគជ័យសកម្មភាពផ្សព្វផ្សាយវប្បធម៌ ទឹកដី ​មនុស្ស អាស៊ាន តាមរយៈសិក្ខាសាលាជាមួយនិស្សិតនៅសាកលវិទ្យាល័យ បទសំភាសន៍​ជាមួយបណ្ដាឯកអគ្គរដ្ឋទូតលើទូរទស្សន៍ ជំនួប​ប្រាស្រ័យអំពីកីឡានិងសិល្បៈ។ នៅក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក​ Ngo Duc Thang បាន ប្រគល់តំណែងជាប្រធានប្តូរវេនជូនឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីលោក Philemon Arobaya ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top