ព័ត៌មាន

វៀតណាមបានកសាងនិងសុក្រិតប្រព័ន្ធច្បាប់លើវិស័យជលផល ដោយធានាបាននូវ សុពលភាពនិងប្រសិទ្ធភាព

នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ បានចុះហត្ថ លេខានិងចេញផ្សាយផែនការសកម្មភាពអំពីខែកំពូលសម្រាប់ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ និងការអភិវឌ្ឍផ្នែក ជលផលវៀតណាមប្រកបដោយចីរភាព។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang។ រូបថត៖ VNA
នារសៀលថ្ងៃទី ៦ ខែវិច្ឆិកា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដោយឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់វៀតណាមក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុស ច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) អ្នកនាំពាក្យក្រសួងការ បរទេស លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់លើទស្សនៈដ៏ខ្ជាប់ខ្ជួនរបស់ វៀតណាមយ៉ាងដូច្នេះថា៖
“វៀតណាមមានគោលជំហរអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព ដោយរក្សាការអភិវឌ្ឍប្រកបដោយចីរភាពនូវវិស័យនេសាទជលផល ជាមួយនឹងរចនា សម្ព័ន្ធនាវា និងមុខរបរដ៏សមស្របទៅនឹងសមត្ថភាពធ្វើអាជីវកម្មនូវធនធានជលផល ហើយគោរពយ៉ាងពេញលេញតាមបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ ខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ។ នាពេលកន្លងមក វៀតណាម បានកសាង សុក្រិតប្រព័ន្ធច្បាប់លើការនេសាទជលផល ដោយធានាបាននូវសុពល ភាពនិងប្រសិទ្ធភាព។ ក្នុងពេលជាមួយគ្នានេះ ដាក់ពង្រាយវិធានការជាច្រើនដើម្បី ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសកម្មភាពនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ ក៏ដូចជាចាត់ការយ៉ាងតឹងរឹង សាធារណៈនិងតម្លាភាព ចំពោះ អំពើរំលោភបំពានផងដែរ”។
នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ បានចុះហត្ថ លេខានិងចេញផ្សាយផែនការសកម្មភាពអំពីខែកំពូលសម្រាប់ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ និងការអភិវឌ្ឍផ្នែក ជលផលវៀតណាមប្រកបដោយចីរភាព៕

top