វៀតណាម ទទួលតំណែងជាប្រធានសហសម្ពន្ធ នៃប្រទេសនានានៅអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២០ជាផ្លូវការ ក្នុងពិធីផ្ទេរតំណែងបានរៀបចំនៅរាត្រី ថ្ងៃទី៤ ខែវិច្ឆិកា បន្ទាប់ពីពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃ។ នេះជាកាលានុវត្តភាពសម្រាប់វៀតណាម បញ្ជាក់ពីតួនាទី និង ទីជំហររបស់ខ្លួន ទន្ទឹមនឹងនោះ បង្ហាញពីការទទួលបន្ទុកនៃសមាជិកសកម្មម្នាក់ៗនៅសហគមន៍អាស៊ាន។
នេះមិនមែនជាលើកដំបូង ដែលវៀតណាមទទួលបន្ទុកជាប្រធានអាស៊ាន។ ឆ្នាំ២០១០ ពេលកាន់តំណែងនេះលើកដំបូង វៀតណាមបានបន្សល់ទុកនៅព្រឹត្តិការណ៍ជាច្រើន ព្រមជាមួយនឹងសកម្មភាព កម្មវិធីជាក់ស្តែង រួមចំណែកគួរសមលើការអភិវឌ្ឍរបស់អាស៊ាន សន្តិភាព ស្ថិរភាព និង វិបុលភាពរួមនៃតំបន់។ នេះនឹងជាមូលដ្ឋានរឹងមាំ ដើម្បីវៀតណាមជឿជាក់ទទួលតួនាទី ជាប្រធានអាស៊ានឆ្នាំ២០២០។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និង កិច្ចប្រជុំកំពូលដែលពាក់ពន្ធ ជាមួយនឹងការអញ្ជើញមកចូលរួម នៃថ្នាក់ដឹកនាំប្រទេសទាំង១០នៅអាស៊ានដៃគូរបស់អាស៊ាន (ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី New Zealand អាមេរិក សហពន្ធរុស្ស៊ី) និង អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
|
វៀតណាម បានជ្រើសយកប្រធានបទ៖ “អាស៊ានផ្សារភ្ជាប់ និង ម្ចាស់ការបន្ស៊ាំ” សម្រាប់ឆ្នាំប្រធានអាស៊ាន២០២០ ជាមួយស្នូលពង្រីកកម្លាំងនៃសហសម្ពន្ធ តាមរយៈសាមគ្គីភាព សហការគ្នា ក្នុងនោះមានការផ្សារភ្ជាប់អំពីសេដ្ឋកិច្ច អំពីការកសាងសហគមន៍ ក៏ដូចជាភាពសហប្រតិបត្តិការ រវាងប្រទេសនានា និង សហគមន៍ក្នុងការអភិវឌ្ឍ យកធនធានមនុស្សធ្វើជាមជ្ឈមណ្ឌល។ តាមរយៈតួនាទីប្រធានអាស៊ាន វៀតណាមនឹងបង្ហាញពីសមត្ថភាពដឹកនាំ និង និយ័ត ដើម្បីប្រទេសទាំងអស់ ដែលជាសមាជិកអាចក្តាប់យកឱកាស និង ឆ្លងផុតបញ្ហាប្រឈម ដំណើរឆ្ពោះទៅកាន់ការស្ថាបនាសហគមន៍រឹងមាំ។
ជាមួយនឹងគោលដៅនោះ វៀតណាមបានស្ថាបនា និង ដាក់ចេញតម្រង់ទិសដៅអាទិភាពចំនួន៥ សម្រាប់ឆ្នាំប្រធានអាស៊ាន២០២០។ ទីមួយគឺ បង្កើនការអនុវត្តតួនាទី និង រួមចំណែករបស់អាស៊ាន មកលើបុព្វហេតុរក្សាបរិស្ថានសន្តិភាព សន្តិសុខ និង ស្ថិរភាពនៅតំបន់។ ទីពីរគឺ ជំរុញសហការ តភ្ជាប់តំបន់ លើកកម្ពស់សមត្ថភាពបន្ស៊ាំ និង ទាញយកឱកាសនៃបុព្វហេតុឧស្សាហកម្មជំនាន់លើកទី៤។ ទីបីគឺ ជំរុញស្មារតីសហគមន៍ និង លក្ខណៈអាស៊ាន ដើម្បីបង្កើតតម្លៃរួមនៃអាស៊ាន។ ទីបួនគឺ ជំរុញទំនាក់ទំនងដៃគូ ដើម្បីសន្តិភាព អភិវឌ្ឍន៍ស្ថិរភាព ជាមួយនឹងប្រទេសនានាលើសកលលោក។ ទីប្រាំគឺ លើកកម្ពស់សមត្ថភាពបន្ស៊ាំ និង ប្រសិទ្ធភាពអាស៊ាន បង្ហាញតាមរយៈការកែប្រែរបប បង្កើនប្រសិទ្ធភាពសកម្មភាពនៃម៉ាស៊ីនអាស៊ានជាដើម។