ព័ត៌មាន

វៀតណាមបញ្ជាក់ជំហរការពារប្រទេសក្នុងកិច្ចសន្ទនាទីក្រុងសេអ៊ូលឆ្នាំ ២០២៥

តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយឯក លោក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី ១៤ (SDD-១៤)។

ឧត្តមសេនីយឯក លោក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសថតរូបជាមួយតំណាងគណៈប្រតិភូចូលរួម SDD-១៤ (រូបថត៖ Khanh Van/TTXVN)

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំពេញអង្គលើកទី២ ក្រោមប្រធានបទ “កាត់បន្ថយភាពតានតឹងផ្នែកយោធា និងបង្កើតការជឿទុកចិត្តយូរអង្វែង” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា វៀតណាមបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយឯករាជ្យ ភាពខ្លួនទីពឹងខ្លួន មិត្តសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយត្រៀមខ្លួនជាស្រេចដើម្បីជាដៃគូជាទីទុកចិត្តរបស់ប្រទេសទាំងអស់។

ក្នុងវិស័យការពារជាតិ វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោ បាយ “មិនទាំង ៤” (មិនចូលរួមក្នុងសម្ព័ន្ធភាពយោធា មិនចងសម្ព័ន្ធភាពជាមួយប្រទេសមួយដើម្បីប្រយុទ្ធជាមួយប្រទេសមួយទៀត មិនអនុញ្ញ ឱ្យបរទេសបង្កើតមូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រយុទ្ធជាមួយប្រទេសមួយផ្សេងទៀត មិនប្រើប្រាស់កម្លាំង ឬ គំរាមកំហែងប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ) ដោយចាត់ទុកព័ត៌មានយោធាប្រកបដោយតម្លាភាព និងគោរពតាមច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធីជាមូលដ្ឋានសម្រាប់ការកសាងទំនុកចិត្ត។

ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា និងបង្កើតការជឿទុកចិត្ត រយៈពេលវែង ឧត្តមសេនីយឯក លោក Hoang Xuan Chien បានស្នើរឡើងនូវដំណោះស្រាយចំនួន ៥ ក្នុងនោះរួមមានៈ ការអនុលោមតាមច្បាប់អន្តរជាតិ; លើកកម្ពស់ពហុភាគីនិយម លើកកំពស់តួនាទីរបស់អង្គការអន្តរជាតិ រក្សានិងពង្រីកកិច្ចសន្ទនាយុទ្ធសាស្ត្រ លើវិស័យការពារជាតិ-សន្តិសុខ-ការទូតគ្រប់កម្រិត; គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី; បង្កើនតម្លាភាពក្នុងគោលនយោ បាយយុទ្ធសាស្ត្រ និងប្រតិបត្តិការយោធា ព្រមទាំងជំរុញការបង្កើតបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីដោះស្រាយស្ថានភាពអាសន្ន។

ក្នុងក្របខ័ណ្ឌនៃ SDD-១៤ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូមកពីម៉ាឡេស៊ី សិង្ហបុរី និងទួរគី៕


top