ព័ត៌មាន

វៀតណាមបង្ហើយរបាយការណ៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

នាយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ ឧបនាយក រដ្ឋមន្ត្រីវៀតណាម លោក ត្រឹន ហុងហា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៧ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបាន រាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

ជម្រាបព័ត៌មានក្នុងកិច្ចប្រជុំនេះ ក្រសួងកសិកម្ម និងបរិស្ថានបានឲ្យដឹងថា ការគ្រប់គ្រងនាវានេសាទ និងការឃ្លាំមើលសកម្មភាពនេសាទ បន្តត្រូវបានរក្សាយ៉ាង តឹងរ៉ឹង ជាពិសេសសម្រាប់នាវាដែលមិនបំពេញតាមលក្ខខណ្ឌប្រតិបត្តិការ។ ទន្ទឹម នឹងនោះ បញ្ជីឈ្មោះនាវានេសាទចំនួន ១០.៨៩៧ គ្រឿងដែលបានលុបចោលការចុះ បញ្ជី ត្រូវបានបង្កើតនិងបង្ហោះលើមូលដ្ឋានទិន្នន័យសម្រាប់ការឃ្លាំមើលនិងចាត់ការ។ នៅក្នុងសប្ដាហ៍កន្លងមក មិនមានករណីនាវានេសាទដែលរំលោភលើដែនទឹកបរទេសនោះទេ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ត្រឹន ហុងហា បានតម្រូវឲ្យបង្ហើយ របាយការណ៍ស្ដីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ក្នុងពេលឆាប់ៗនេះ ដើម្បី ផ្ញើទៅគណៈកម្មាធិការអឺរ៉ុប (EC) ដោយឈរលើស្មារតីស្មោះត្រង់ និងសត្យានុម័ត។ ខ្លឹមសាររបាយការណ៍ ចាំបាច់ត្រូវផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុង ការចេញផ្សាយឯកសារ ការដំឡើងការផាកពិន័យរដ្ឋបាល ការចាត់ការនាវាឥតលេខ ដោយជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ និងទំនិញក្លែងបន្លំ។

“របាយការណ៍គួរតែបង្ហាញថា យើងបានអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវខ្លឹមសារដែល EC បានតម្រូវឲ្យធ្វើការស៊ើបអង្កេត និងផ្ទៀងផ្ទាត់។ ខេត្តក្រុងទាំង ៣៤ ត្រូវបញ្ជាក់ ឱ្យច្បាស់លាស់អំពីស្ថានភាព វឌ្ឍនភាពការងារដែលកំពុងធ្វើ បរិមាណបើប្រៀបធៀប ទៅនឹងសំណើរបស់ EC។ របាយការណ៍របស់ក្រសួងកសិកម្ម និងបរិស្ថាន គឺជា ឯកសារដែល EC នឹងពិនិត្យឡើងវិញនៅពេលក្រោយ ដូច្នេះ ខ្ញុំស្នើឲ្យមូលដ្ឋាន នានាទទួលខុសត្រូវចំពោះទិន្នន័យនិងឯកសារ ដោយធានាបាននូវភាពស៊ី សង្វាក់គ្នា”៕


top