ព័ត៌មាន

វៀតណាមបង្កើនទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសអាស៊ាន និង EU

ក្នុងឱកាសចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៥ (AEMM) កាលពីថ្ងៃទី២៨ ខែមេសា នៅទីក្រុង បានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូសាឡឹម រដ្ឋមន្ត្រីការបរទេស លោក ឡេ ហយជុង បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសឡាវ ថៃ និងដៃគូអឺរ៉ុបជាច្រើន។
រដ្ឋមន្ត្រីការបរទេស លោក ឡេ ហយជុង ថតរូបជាមួយរដ្ឋមន្ត្រីនៃបណ្តាប្រទេសដែលចូលរួមសន្និសីទ។ រូបថត៖ VNA

ក្នុងកិច្ចពិភាក្សាជាមួយលោក Thongsavan Phomvihane ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ ភាគីទាំងពីរបាន​ឯកភាព ខិតខំប្រឹងប្រែង​ដើម្បីត្រៀម​រៀបចំសកម្មភាពរំលឹកខួបឆ្នាំមិត្តភាពនិងសាមគ្គីភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ចាប់​ពីដើមឆ្នាំ២០២៧; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសពាក់ព័ន្ធនៅក្នុងយន្តការសហប្រតិបត្តិការ រវាងវៀតណាម ឡាវ និងកម្ពុជា ដើម្បីត្រៀម​រៀបចំសម្រាប់សន្និសីទពហុភាគីនិងអនុតំបន់ ដែលវៀតណាម​ជាម្ចាស់ផ្ទះ​នៅឆ្នាំ២០២៦។

ក្នុងជំនួបជាមួយលោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការត្រៀមរៀបចំសម្រាប់សកម្មភាព​រំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ថៃនៅឆ្នាំ២០២៦។ ភាគីទាំងពីរក៏បាន​យល់​ព្រម សុក្រឹត្យនិងអនុម័តលើ​កម្មវិធីសកម្មភាពសម្រាប់​ដំណាក់​កាល២០២៦-២០៣០ក្នុង​ពេលឆាប់ៗ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ ឲ្យ​កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។

ក្នុងជំនួបជាមួយអនុប្រធាន EC លោកស្រី Kaja Kallas និងរដ្ឋមន្ត្រី​ការ​បរទេសនៃសាធារណរដ្ឋឆែក អូទ្រីស អាល្លឺម៉ង់ ប៉ូឡូញ ស្លូវេនី លីទុយអានី និងស៊ីប លោករដ្ឋមន្ត្រី ឡេ ហយ ទ្រុង បានស្នើឱ្យ EU ឆាប់​ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ; ដកកាតលឿង​ IUU ចំពោះជលផលវៀតណាម និងដកវៀតណាមចេញពី «បញ្ជីប្រទេសមិនសហការលើការយកពន្ធ»​ ឲ្យ​បាន​ឆាប់ៗ៕​


top