ទម្រង់នៃទំនិញនាំចេញរបស់វៀតណាមទៅប្រទេសចិនកំពុងមានការផ្លាស់ប្ដូរតាមទិសបង្កើនជាបណ្ដើៗនូវអត្រា ទំនិញឧស្សាហកម្មកែច្នៃនិងកសិផល រុក្ខផលនិងផលនេសាទ ព្រមទាំងកាត់បន្ថយជាបណ្ដើៗអត្រាទំនិញវត្ថុធាតុដើម ឥន្ធនៈនិងរ៉ែ។
នេះជាព័ត៌មានដែលត្រូវបានប្រកាសនៅវេទិកា “កិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងចិនឆ្នាំ២០១៨” ដោយសភា ពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម (VCCI) សហការជាមួយសមាគមន៍ ពន្លឿនពាណិជ្ជកម្មអន្តរជាតិចិន (CCPIT China) រៀបចំឡើងនៅទីក្រុងហូជីមិញ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។
វេទិកា “កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិន ឆ្នាំ២០១៨” គឺសំដៅបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍នៃប្រទេសទាំងពីរធ្វើបច្ចុប្បន្នកម្មនូវព័ត៌មានពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងជួបប្រាស្រ័យ ស្វែង រកដៃគូដ៏យូរអង្វែង ផងដែរ។
នាបច្ចុប្បន្ន ចិនជាដៃគូពាណិជ្ជកម្មធំរបស់វៀតណាម ហើយវៀតណាមក៏ជាដៃគូពាណិជ្ជកម្មធំរបស់ចិនក្នុងប្លុកអាស៊ាននិងជាដៃគូពាណិជ្ជកម្មធំទី ៨ របស់ចិនលើពិភពលោក ផងដែរ។ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៨ ទំហំ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងចិនទទួលបានប្រមាណ ៨៦ ពាន់ ៧ រយ លានដុល្លាអាមេរិកពោលគឺកើន ១៣,៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំទៅមិញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម