ព័ត៌មាន

វៀតណាមនឹងឧទ្ទេសនាមផ្ទាល់កសិផលទៅទីផ្សារពិភពលោក


វៀតណាមនឹងឧទ្ទេសនាមផ្ទាល់កសិផលទៅទីផ្សារពិភពលោក (VNA)

នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទៅទស្សនាការចាប់ផ្តើមផលិតកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់នៅខេត្ត Ha Nam ទៅសាកសួរសុកទុក្ខកម្មករ
នៅក្រុមហ៊ុនចំកាត់ប្រព័ន្ធខ្សែ Sumi វៀតណាមនិងរូបសណ្ឋានកសិកម្មបច្ចេកវិទ្យាខ្ពស់នៅស្រុក Ly Nhan (ភាគខាង ជើងវៀតណាម)។ ថ្លែងមតិនៅទីនេះ​ នាយករដ្ឋមន្ត្រីវៀតណាមបានចាត់ទុកថា៖ កសិកម្មស្ថាបនាច្នៃប្រឌិត​គឺជាកសិកម្មសេរីរាង្គស្អាតតាមតម្រូវការនៃទីផ្សារដែលឆ្ពោះទៅប្រជាពលរដ្ឋនិងការនាំចេញបន្លែនិងការចិញ្ចឹមសត្វ។ ដើម្បីដោះស្រាយបញ្ហាក្នុងផ្នែកកសិកម្មវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា៖ ត្រូវលើក​ទឹកចិត្តថែមទៀតការចាប់ផ្តើមអាជីវកម្មថ្មីលើវិស័យកសិកម្មថែមទៀត អនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងកសិកម្ម រួមជាមួយគ្នានោះគឺបើកទូលាយទ្រង់ទ្រាយ កសិកម្ម បង្កើនប្រភពទុនសំរាប់កសិកម្ម។ ក្រៅពីនោះ លោក​ Nguyen Xuan Phuc ក៏បានស្នើឲ្យប្រមូលផ្តុំទៅលើការអភិវឌ្ឍន៍ប្រភពធនធានមនុស្សពីប្រជា កសិក ដើម្បី​​បំរើឲ្យកសិកម្មបច្ចេកវិទ្យាខ្ពស់ បើកទូលាយទីផ្សារ លើកកំពស់ គុណភាពសំបកផលិតផល កសាងពាណិជ្ជសញ្ញា​ ដើម្បីបំរើការនាំចេញផងដែរ៕ 

                                                  តាម VOV5- វិទ្យសម្លេងវៀតណាម


top