ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅកិច្ចប្រជុំ
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០ (AIPA 40) បានប្រារព្ធឡើង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅរាជធានីបាងកក ប្រទេសថៃ។
បន្ទាប់ពីពិធីបើក បានប្រព្រឹត្តទៅកិច្ចប្រជុំពេញអង្គទី១នៃមហាសន្និបាត AIPA 40។ ប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញថ្លែងសុន្ទរកថា នៅកិច្ចប្រជុំនេះ។
លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ក្នុងរយៈពេលមួយឆ្នាំ កន្លងទៅ ពិភព លោកបានឆ្លងកាត់ការវិវត្តន៍ជាច្រើនយ៉ាងឆាប់រហ័សនិងស្មុគ ស្មាញ។ សហគមន៍បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) បន្តប្រឈមនឹងការ សាកល្បងកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះមានការប្រកួតប្រជែង យុទ្ធសាស្ត្ររវាងមហាអំណាចពិភពលោកនានា បញ្ហាសន្តិសុខប្រពៃណី ក្រៅ ប្រពៃណី ក៏ដូចជាហានិភ័យសេដ្ឋកិច្ចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អាស៊ាននៅតែសម្រេចបាននូវសមិទ្ធផលនានា លើសសរទ្រូងទាំង៣នៃសហគមន៍ ដែលប្រទេសជាសមាជិកទាំងអស់រក្សាបាននូវល្បឿនកំណើនសេដ្ឋកិច្ចគួរ អោយលើកទឹកចិត្ត (គិតជាមធ្យមនៅកម្រិត៥,១%នាឆ្នាំ២០១៨)។ យ៉ាង ណាមិញ រាល់ការវិវត្តន៍ដ៏ស្មុគស្មាញនៅក្នុងតំបន់ក៏បណ្ដាលអោយអាស៊ានត្រូវព្រួយបារម្ភ ផងដែរ។ នៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២នាពេលកន្លងទៅ ប្រទេសនានាបានឡើងសម្លេងយ៉ាងទៀងត្រង់អំពីសកម្មភាពដោយឯកតោភាគីនៅសមុទ្រខាងកើត ដែលរំលោភបំពានលើអធិបតេយ្យភាពនិងផលប្រយោជន៍ ស្របច្បាប់របស់ប្រទេសជាប់ឆ្នេរសមុទ្រ ព្រមទាំងធ្វើអោយ សឹករេចរឹលជំនឿទុក ចិត្ត ជះឥទ្ធិពលអវិជ្ជមានទៅលើសន្តិភាព សន្តិសុខ និងស្ថិរភាព សេរីភាព និង សុវត្ថិភាពខាងនាវាចរណ៍ និងអាកាសចរណ៍នៅតំបន់ផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ ធ្ងន់ថា AIPA និងសមាជិកសភាគ្រប់រូបរបស់ AIPA ត្រៀមខ្លួនជាស្រេចរួមដំណើរ ជាមួយអាស៊ានដើម្បីកសាងសហ គមន៍ប្រកបដោយចីរភាព។
“ពង្រឹង ផ្លាស់ប្ដូរថ្មីថែមទៀតនូវការរៀបចំនិងសកម្មភាពរបស់ AIPA សំដៅ ពង្រីកឋានៈ តួនាទីរបស់ AIPA ដែលជាដៃគូសំខាន់មួយរបស់អាស៊ានក្នុងដំណើរ ការកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព។ AIPA បន្តជួយឧបត្ថម្ភគាំទ្រ យ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការតភ្ជាប់ការអនុវត្តទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ជាមួយរបៀបវារៈរបស់អង្គការសហប្រជា ជាតិដើម្បីការអភិវឌ្ឍដោយចីរភាពដល់ឆ្នាំ២០៣០។ ព្រមទាំងគាំទ្រចំពោះគំនិត ផ្ដួចផ្ដើមរបស់អាស៊ានស្ដីពីការជំរុញការតភ្ជាប់គ្រប់ជ្រុងជ្រោយក្នុងតំបន់និងការ អភិវឌ្ឍដោយចីរភាព ដែលក្នុងនោះមានកិច្ចការពារបរិស្ថាន ទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ បង្ការទប់ស្កាត់កាកសំណល់ ប៉្លាស្ទិកនិងសំរាមសមុទ្រ ផងដែរ”។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាង ថា ក្នុងឆ្នាំ២០២០ វៀតណាមានកិត្តិយសចូលកាន់តំណែងជាសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានអាស៊ាន ថែម ទាំងរដ្ឋសភាវៀតណាមជាប្រធាន AIPA ទៀតផង។ ហេតុនេះហើយ វៀតណាម នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីជំរុញអោយ AIPA ក្លាយទៅ ជាអង្គការអន្តរសភាមួយដែលប្រកបដោយប្រសិទ្ធភាព សក្តិសមជាតំណាងយ៉ាង ពិតប្រាកដនៃបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជនអាស៊ានគ្រប់រូប៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម