ព័ត៌មាន

វៀតណាមនិងអេហ្ស៊ីប ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប របស់ប្រធានរដ្ឋលោក លឿង គឿង និងភរិយា នាថ្ងៃទី ៤ សីហា នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ Abdel Mageed Saqr រដ្ឋមន្ត្រីក្រសួងការពារជាតិអេហ្ស៊ីប។

យឧត្តមសេនីយ លោក Phan Van Giang និងនាយឧត្តមសេនីយ លោក Abdel Mageed Saqr បានចុះហត្ថលេខាលើលិខិតគោលបំណង ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ (រូបភាព៖ ក្រសួងការពារជាតិ)

នៅទីនេះ ភាគីទាំងពីរបានឯកភាពបន្តជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ដោយផ្តល់អាទិភាពលើខ្លឹមសារដូចខាងក្រោម៖ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់; ពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; ផ្តល់អាទិភាពដល់កិច្ចសហប្រតិ បត្តិការក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិ និងពាណិជ្ជកម្មយោធា; ស្រាវជ្រាវនិងអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត។ ក្នុងឱកាសនេះ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើលិខិតចេតនាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

នាថ្ងៃដដែល ឧត្តមសេនីយត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានអញ្ជើញទៅទស្សនាការិយាល័យទំនាក់ទំនងជាមួយអង្គការអន្តរជាតិក្រោមការដឹកនាំរបស់ក្រសួងការពារជាតិអេហ្ស៊ីប។ នៅទីនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕


top