ព័ត៌មាន

វៀតណាមនិងអាហ្សង់ទីនជម្រុញទំនាក់ទំនងពាណិជ្ជកម្មនិងសហប្រតិបត្តិការលើគ្រប់វិស័យ

នាព្រឹកថ្ងៃទី៣១ ខែកក្កថា ឆ្នាំ២០១៨ អញ្ជើញថ្លែងមតិក្នុងពិធីទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសនិងសាស​នា​អាហ្សង់ទីន លោក Jorrge Faurie ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមនោះ អនុប្រធានរដ្ឋសភា វៀតណាម លោក Do Ba Ty បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមមានបំណងនិងត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយព្រឹទ្ធសភានិងសភាជាន់ទាបរបស់អាហ្សង់ទីន ផងដែរ។

ទិដ្ឋភាពនៃជំនួប 

រីឯរដ្ឋមន្ត្រីការបរទេសនិងសាសនាអាហ្សង់ទីន លោក Jorge Faurie សង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបង្កើតសាជីវកម្មមួយ ដើម្បីសហការផលិតទំនិញនាចេញទៅប្រទេសទី៣។ លោករូបនេះបានអះអាងថា អាហ្សង់ទីនត្រៀមខ្លួនជាស្រេច ចែករំលែកបទពិសោធន៍និងគាំទ្រវៀតណាមច្រើនថែមទៀតក្នុងការចូលរួមបេសកកម្ម​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។


ក្នុងថ្ងៃដដែល ក្នុងការថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-អាហ្សង់ទីន រដ្ឋមន្ត្រីការបរទេសនិងសាសនាអាហ្សង់ទីនបានអះអាងថា អាហ្សង់ទីននឹងខិតខំជានិច្ច ដើម្បីជម្រុញទំនាក់ទំនងពាណិជ្ជកម្មក៏ដូចជាកិច្ច​​សហប្រតិបត្តិការ​លើគ្រប់វិស័យជាមួយវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top