ព័ត៌មាន

វៀតណាមនិងអាហ្វ្រិកខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន

អញ្ជើញចូលរួមក៏មានវត្តមានអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Paul Shipokosa Mashatile ផងដែរ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-អាហ្វ្រិកខាងត្បូង (រូបថត៖ Duong Giang/TTXVN)

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុង Johannesburg  នាឱកាសចូលរួមកិច្ចប្រជុំកំពូល G២០ ឆ្នាំ ២០២៥ និងជួបធ្វើការរទ្វេភាគីនៅអាហ្វ្រិកខាងត្បូងនាយករដ្ឋមន្ត្រី លោកផាម មិញជីញ បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចវៀតណាម-អាហ្វ្រិកខាងត្បូង។ អញ្ជើញចូលរួមក៏មានវត្តមានអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Paul Shipokosa Mashatile ផងដែរ។

នៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអំពាវនាវដល់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ បង្កើនការវិនិយោគនិងកិច្ចសហប្រតិបត្តិការ។

“យើងនឹងវិនិយោគលើវិស័យដែលមានចំណុចខ្លាំងដូចជា កសិកម្ម ការផលិតផលិតផលកសិកម្ម។ អង្គភាពអាជីវកម្មវៀតណាមនឹងទៅអាហ្វ្រិកខាងត្បូងដើម្បីផលិតនិងនាំចេញអង្ករនៅនឹងកន្លែង ដោយកំណត់គោលដៅទីផ្សាររបស់ប្រជាជនជាង ១ ពាន់លាននាក់របស់អាហ្វ្រិក; បន្តការជីកយករ៉ែ កិច្ចសហប្រតិបត្តិការលើប្រេងនិងឧស្ម័ន គ្រឿងអេឡិច ត្រូនិច វាយនភណ្ឌ ស្បែកជើង...”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ។

នៅក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Paul Shipokosa Mashatile បានធ្វើជាសាក្សីលើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអនុស្សរណៈយោគយល់គ្នាលើវិស័យជាច្រើន ដូចជា៖ បច្ចេកវិទ្យាការពារជាតិជាយុទ្ធសាស្ត្រ ទេសចរណ៍ និងការដឹកជញ្ជូនតាមផ្លូវអាកាស។

មុននោះ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Paul Shipokosa Mashatile ជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មប្រេង ឧស្ម័ន និងអាកាសចរណ៍អាហ្វ្រិកខាងត្បូង និងជួបជាមួយអនុប្រធានសភាពាណិជ្ជកម្មអាហ្វ្រិកខាងត្បូង៕


top