
លោកស្រី Kgomotso Ruth Magau ឯកអគ្គរដ្ឋទូតអាហ្វ្រិកប្រចាំនៅវៀតណាម
អាហ្វ្រិកខាងត្បូងកំពុងខំប្រឹងប្រែង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសនានា ក្នុងនោះ វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូពោរពេញទៅដោយសក្តានុភាព។ នេះជាការអះអាងរបស់លោកស្រី Kgomotso Ruth Magau ឯកអគ្គរដ្ឋទូតអាហ្វ្រិកប្រចាំនៅវៀតណាម នៅក្នុងសិក្ខាសាលាជួបប្រាស្រ័យអង្គភាពអាជីវកម្មវៀតណាម-អាហ្វ្រិក ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។ តាមលោកស្រី Kgomotso Ruth Magau ថាបច្ចុប្បន្ន អាហ្វ្រិកខាងត្បូងមានគោលនយោបាយអាទិភាពជាច្រើន លើវិស័យវិនិយោគពាណិជ្ជកម្ម សម្រាប់វិនិយោគិនបរទេស តាមនោះអង្គភាពអាជីវកម្មវៀតណាម នឹងមានឱកាសកាន់តែច្រើនក្នុងការទាក់ទងផ្ទាល់ ជាមួយនឹងទីផ្សាររបស់អាហ្វ្រិកខាងត្បូងប្រកបដោយប្រសិទ្ធិភាពផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម