ព័ត៌មាន

វៀតណាមនិងអាល់ហ្សេរីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ

នាថ្ងៃទី ២៦ ខែកញ្ញា នៅទីស្នាក់ការកណ្តាលក្រសួងការពារជាតិអាល់ហ្សេរី នាយឧត្តមសេនីយ៍ Said Chengriha រដ្ឋមន្ត្រីស្តីទី អមរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនជាតិអាល់ហ្សេរី បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការនិងកិច្ចពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម។

នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ និងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ នៅទីក្រុងអាល់ហ្សេរី (រូបថត៖ ម៉ាញ ហ៊ុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅក្នុងសុន្ទរកថាស្វាគមន៍ នាយឧត្តមសេនីយ៍ Said Chengriha បានវាយតម្លៃដំណើរទស្សនកិច្ចនេះថាជាជំហានថ្មីមួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយោធា រួមចំណែកដល់ការនាំយកកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរអភិវឌ្ឍន៍ឡើងកំពស់ថ្មី ដោយបម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ Said Chengriha បានបញ្ជាក់ថា កងទ័ពប្រជាជនជាតិអាល់ហ្សេរីយកចិត្តទុកដាក់ចំពោះការពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការយោធាជាមួយកងទ័ពប្រជាជនវៀតណាម ក្នុងវិស័យជាច្រើន ជាពិសេសប្រវត្តិសាស្ត្រយោធា ការបណ្តុះបណ្តាល និងឧស្សាហកម្មការពារជាតិ។

រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ងៀ បានលើកច្បាស់ថា ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនាពេលអនាគត ភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល; ឧស្សាហកម្មការពារជាតិ ភស្តុភារ; ផ្សព្វផ្សាយ ​ជួយ​មិត្តភ័ក្តិ​អន្តរជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​យល់​កាន់តែច្បាស់​អំពី​ទំនាក់ទំនង​ប្រពៃណី​ដ៏​មានតម្លៃ​រវាង​ប្រទេស​ទាំងពីរ និង​កងទ័ព​ទាំងពីរ។ ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​បណ្តុះបណ្តាល នាយឧត្តមសេនីយ៍លោក ង្វៀន ត្រុង ងៀ បាន​សម្តែង​នូវ​បំណង​ប្រាថ្នា​ ចង់ឲ្យ​អាល់ហ្សេរី​ពិចារណាបើកទូលាយ​ការបណ្តុះបណ្តាល​សម្រាប់​បុគ្គលិក​យោធា​វៀតណាម​ក្នុង​វិស័យ​ឯកទេស​ដែល​អាល់ហ្សេរី​មាន​ចំណុចខ្លាំង; ហើយ​បញ្ជាក់ថា ក្រសួងការពារជាតិ​វៀតណាម​ ត្រៀមខ្លួន​ទទួល​សិក្ខាកាម​យោធា​អាល់ហ្សេរី​មក​សិក្សា​ភាសាវៀតណាម និង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ការពារជាតិ​អន្តរជាតិ​នៅ​វៀតណាម។

ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរទស្សនកិច្ច​ផ្លូវការ​នៅសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​អាល់ហ្សេរី នាយឧត្តមសេនីយ៍លោក ង្វៀន ត្រុង ងៀ ប្រធាន​អគ្គនាយកដ្ឋាននយោបាយ​នៃ​កងទ័ព​ប្រជាជន​វៀតណាម បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​ឧត្តមសេនីយ៍ឯក ម៉ា Mabrouk Saba ប្រធាននាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​​អាល់ហ្សេរី; ដាក់ផ្កា​នៅ​វិមាន​រំលឹក​លោកប្រធានហូជីមិញ និង​ដាក់​កម្រងផ្កា​នៅ​វិមាន​រំលឹក​វិញ្ញាណក្ខន្ធ​យុទ្ធជន​អាល់ហ្សេរី​នៅ​រដ្ឋធានីអាល់ហ្សេរី; ទស្សនកិច្ច និង​ធ្វើការ​ជាមួយ​កម្មាភិបាល និង​បុគ្គលិក​នៃ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​អាល់ហ្សេរី៕


top