ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ
លោក Sengnouane Xayalat
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួល ជួបជាមួយអនុប្រធានរដ្ឋសភាឡាវ Sengnouane Xayalat ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា នាពេលកន្លងទៅ ភាគីទាំងពីរបានរក្សាល្អនូវយន្តការផ្លាស់ប្តូរគណៈប្រតិភូដែលថ្នាក់ដឹកនាំរដ្ឋសភា ស្ថាប័នរបស់រដ្ឋសភានិងពង្រឹកការជឿទុកចិត្តគ្នាទៅវិញទៅមក។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍រវាងរដ្ឋសភាទាំងពីរ ជាពិសេស រដ្ឋសភានៃប្រទេសទាំងពីរ ត្រូវរួមសហការ ឃ្លាំមើលការអនុវត្តរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលខាងគតិយុត្តិ គោលនយោបាយ រួមចំណែកនាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវកាន់តែស៊ីជម្រៅនិងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។
រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាឡាវ Sengnouane Xayalat បានថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាម ដែលជានិច្ចកាលជួយឧបត្ថម្ភជួយឧបត្ថម្ភ និងសហការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋសភា ឡាវផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម