រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតូបណាម នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូក្រសួងការពារជាតិហ្វីលីពីន ដឹកនាំដោយលោក រដ្ឋមន្ត្រី Delfin Lorenzana (រូបថតៈ VOV)
ទទួលតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រ សួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមីនា។
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះគណៈប្រតិភូក្រ សួង ការពារជាតិហ្វីលីពីនដែលដឹកនាំដោយលោករដ្ឋមន្ត្រី Delfin Lorenzana បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich។ បន្ទាប់ពីពិធីទទួលស្វាគមន៍ លោករដ្ឋមន្រ្តី Ngo Xuan Lich បានអញ្ជើញជួបសន្ទនាជាមួយលោករដ្ឋមន្ត្រី Delfin Lorenzana ផងដែរ។
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VOV)
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈស្តីពីស្ថានភាពពិភពលោកនិងតំបន់ស្ថានភាពនៃប្រទេសនិមួយៗ ក៏ដូចជាទំនាក់ទំនងការពារជាតិទ្វេភាគីនាពេលកន្លងមក ក្នុងនោះ ផ្តោតសំខាន់លើលទ្ធផលដែលសម្រេចបាន ចាប់តាំងពីក្រសួងការពារជាតិ នៃប្រទេសទាំងពីរបានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងក្នុងវិស័យការពារជាតិ” កាលពីឆ្នាំ២០១០ ហើយចាប់តាំងពីប្រទេសទាំងពីរបានលើកតំកើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០១៥ មក។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងរដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានឯកភាព បន្តជំរុញទំនាក់ទំនងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ ជាពិសេសរក្សាការ ជួបប្រាស្រ័យ ការផ្លាស់ប្តូរយោបល់និងគាំទ្រគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមកនៅបណ្តាវេទិកាពហុភាគី។ ហ្វីលីពីនបានគាំទ្រវៀតណាម ក្នុងការរៀបចំសកម្មភាពនិងកិច្ចប្រជុំយោធា-ការពារជាតិ ខណៈពេលដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាននាឆ្នាំ២០២០ និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យមួយចំនួន ដូចជាការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេង ឧស្សាហកម្មការពារជាតិ សន្តិសុខក្រៅប្រពៃណី កងទ័ពអាកាសនិងពេទ្យយោធាជាដើម។
គណៈប្រតិភូក្រសួងការពារជាតិហ្វីលីពីនអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថតៈ VOV)
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូក្រសួងការពារជាតិហ្វីលីពីនបានទៅទស្សនានិងជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគម នាគមន៍យោធា (Viettel) និងអញ្ជើញចូលប្រាំងតម្កល់សពដើម្បីគោរពវិញ្ញាណក្ខ័ន្ធរបស់លោកប្រធានហូជីមិញ រួមទាំងទៅទស្សនារមណីដ្ឋាននិងកេរដំណែលប្រវត្តិសាស្ត្រមួយចំនួន នៅទីក្រុងហាណូយផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម