ព័ត៌មាន

វៀតណាមនិងហុងគ្រីនឹងចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុបឲ្យបានឆាប


អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son (VOV)

នេះគឺជាខ្លឹមសារមួយដែលសម្រេចបាននៅជំនួបធ្វើការរវាងអនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ជាមួយ​អនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងទំនាក់ទំនងសេដ្ឋកិច្ចបរទេសហុងគ្រីលោក Laszlo Szabo នាថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការ​នៅហុង​គ្រី​របស់ប្រធានរដ្ឋ​សភា​​វៀតណាមលោកស្រី Nguyen Thi Kim Ngan​។ នៅជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នារក្សាការផ្លាស់ប្តូរ​គណៈប្រតិភូ​ជាន់ខ្ពស់​រវាងប្រទេសទាំងពីរនិងផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ បង្កើន​ការពិគ្រោះយោបល់​និង​គាំទ្រគ្នាទៅវិញទៅមក​នៅបណ្ដាវេទិកា​តំបន់​និង​អន្តរជាតិ។ អនុរដ្ឋមន្ត្រីលោក Bui Thanh Son បានថ្លែងអំណរគុណ​ចំពោះ​ហុងគ្រីដែលបានគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម​នៃអង្គការ​សហ​ប្រជាជាតិ (ECOSOC) អាណត្តិ ២០១៦-២០១៨ និងសន្យាគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១  ។ រីឯខ្លួនវិញ ភាគីហុងគ្រីមានគោល​បំ​ណង​​បន្តកិច្ចសហប្រតិបត្តិការជា​មួយវៀត​ណាម​លើបណ្ដាវិស័យដូចជា៖ គ្រប់គ្រងទឹក គ្រប់គ្រង​ចំនួនប្រជាជន​អេឡិច​ត្រូនិច ធនាគារ សាងសង់មន្ទីរពេទ្យជាដើម​៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top