ព័ត៌មាន

វៀតណាមនិងសហរដ្ឋអាមេរិក កសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រកបដោយស្ថិរភាពនិងយូរអង្វែង

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២២ ឧសភា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ប្រធានគណៈប្រតិភូចរចារបស់រដ្ឋាភិបាលវៀតណាម បានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick។
លោករដ្ឋមន្ត្រី Nguyen Hong Dien និងសមាជិកនៃគណៈប្រតិភូការងារ និងសមាជិកព្រឹទ្ធសភា Steve Daines សមាជិកគណៈកម្មាធិការហិរញ្ញវត្ថុ និងកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក (រូបថត៖ Pham Huan/VOV)

រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសន្ទនាបច្ចេកទេស និងរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ ដើម្បីសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗក្នុងពេលចរចា ឆ្ពោះទៅការកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងយូរអង្វែង។

លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងថា វៀតណាមប្តេជ្ញាលើកកម្ពស់បរិយាកាសពាណិជ្ជកម្មប្រកបដោយតម្លាភាព   ហើយត្រៀមខ្លួនជាស្រេច ពង្រឹងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការក្លែងបន្លំពាណិជ្ជកម្ម ការក្លែងបន្លំប្រភពដើម និងការផ្ទេរទំនិញខុសច្បាប់។ លោករដ្ឋមន្ត្រីបានស្នើថា អាមេរិកនិងវៀតណាម សហការគ្នាដោះស្រាយបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ទទួលស្គាល់វៀត ណាមជាសេដ្ឋកិច្ចទីផ្សារភ្លាមៗ និងដកវៀតណាមចេញពីបញ្ជីហាមឃាត់ការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ ដែលអាចរួមចំណែកនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ និងកែលម្អសមតុល្យពាណិជ្ជកម្មប្រកបដោយសមធម៌ សុខដុមរមនា និងនិរន្តរភាព។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Howard Lutnick បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសុច្ឆន្ទៈរបស់វៀតណាមក្នុងការចរចាកិច្ចព្រមព្រៀងទ្វេភាគីស្តីពីពាណិជ្ជកម្មទៅវិញទៅមក; អះអាងថា វៀតណាមជាទីផ្សារសំខាន់ និងទាក់ទាញសម្រាប់អាជីវកម្មអាមេរិក៕


top