ព័ត៌មាន

វៀតណាមនិងម៉ុងហ្គោលីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវេទិការពហុភាគី


វៀតណាមនិងម៉ុងហ្គោលីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
និងវេទិការពហុភាគី (VOV)

​នាព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី លោក Tsend Munkh-Orgil ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងការចរចារ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីវិធានការជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីវៀតណាម-ម៉ុងហ្គោលីលើគ្រប់វិស័យ ក៏ដូចជាផ្លាស់ប្តូរមតិអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិផងដែរ។
 

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖ វៀតណាមគោរពរការពង្រឹកនិងពង្រីកទំនាក់ទំនងជាមួយម៉ុងហ្គោលី បង្កើនទំនុកទុកចិត្តខាងនយោបាយ បើកទូលាយនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សហការយ៉ាងជិតស្និទ្ធលើបណ្ដាវេទិការពហុភាគី។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី លោក  Tsend Munkh-Orgil បានអះអាងថា៖ ក្រសួងការបរទេសម៉ុងហ្គោលីនឹង​បន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាមក្នុងការជំរុញកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរ​ ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម


top