ព័ត៌មាន

វៀតណាមនិងបុរីវ៉ាទីកង់បន្តជំរុញទំនាក់ទំនងទ្វេភាគី

កិច្ចប្រជុំលើកទី ១២ នៃក្រុមការងាររួមវៀតណាម - បុរីវ៉ាទីកង់ បានប្រព្រឹត្តទៅនាថ្ងៃទី ១២ ខែកញ្ញា នៅបុរីវ៉ាទីកង់ ក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang ប្រធានគណៈប្រតិភូវៀតណាម និងព្រះតេជគុណ Mirosław Wachowski អនុរដ្ឋលេខាធិការការទូតនៃបុរីវ៉ាទីកង់និងជាប្រធានគណៈប្រតិភូបុរីវ៉ាទីកង់។

គណៈប្រតិភូវៀតណាម និងបុរីវ៉ាទៅកង់ ចូលរួមកិច្ចប្រជុំនៃក្រុមការងារចម្រុះ វៀតណាម-បិរីវ៉ាទីកង់ នៅបុរីវ៉ាទីកង់ (រូបភាព៖ ក្រសួងការបរទេស)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានទទួលស្គាល់ការរួមចំណែកជាវិជ្ជមានរបស់សមាគមសាសនាក្នុងការអភិវឌ្ឍរួមរបស់ប្រទេសវៀតណាម ក្នុងស្មារតីរស់នៅតាមដំណឹងល្អក្នុងចិត្តប្រជាជន និងជាអ្នកកាន់សាសនាកាតូលិកល្អ និងជាពលរដ្ឋល្អ។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពក្នុងទំនាក់ទំនងទ្វេភាគី ចាប់តាំងពីកិច្ចប្រជុំលើកទី ១១ នៃក្រុមការងាររួមវៀតណាម - បុរីវ៉ាទីកង់ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងខែឧសភា ឆ្នាំ ២០២៤។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តជំរុញទំនាក់ទំនងទ្វេភាគីតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងបានឯកភាពបន្តរៀប ចំកិច្ចប្រជុំជាប្រចាំនៃក្រុមការងាររួម។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ គណៈប្រតិភូវៀតណាមបានចូលជួបសម្តែងការគួរសមសម្តេចប៉ាប Pope Leo XIV និងនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ ខាឌីណាល់ Pietro Parolin និងរដ្ឋមន្ត្រីការបរទេស ប៊ីស្សព Paul Gallagher  ផងដែរ៕


top