ព័ត៌មាន

វៀតណាមនិងបារាំងសហការអភិរក្សនិងអភិវឌ្ឍន៍ឧទ្យានភូគព្ភសាស្ត្រពិភពលោក


 (រូបថត៖ baotintuc.vn)

ឧទ្យានភូគព្ភសាស្ត្រពិភព​លោក Non Nuoc Cao Bang របស់វៀតណាម​និ​ង ឧទ្យានភូគព្ភសាស្ត្រ ​Haute-Provence របស់​បារាំង​ ទើបនឹង​បានចុះហត្ថលេខា លើអនុស្សារណៈយោគ​យល់គ្នា​ ស្ដីពីការ​គ្រប់​គ្រង​និង​អភិវឌ្ឍន៍​ឧទ្យាន​ភូគព្ភសាស្ត្រ​។​

ព្រឹត្តិការណ៍​នេះបានប្រព្រឹត្តទៅក្រោយពី​ Non Nuoc Cao Bang ត្រូវបានទទួល​ ស្គាល់ជា​ឧទ្យាន​ភូគព្ភសាស្ត្រ​ពិភពលោក​ក្នុងសម័យប្រជុំលើ​កទី២០៤ នៅទីក្រុងប៉ារីសរបស់ក្រុមប្រឹក្សាប្រតិ​បត្តិការអង្គការ​ UNESCO​។
 
គណៈប្រតិភូខេត្ត Cao Bang ដឹ​កនាំដោយប្រធានគណៈកម្មាធិការ​ប្រជាជន ខេត្ត​លោក​ Hoang Xuan Anh បាន​ទៅទស្សនា​ ជួបប្រាស្រ័​យរៀនសូត្របទ ពិ​សោធន៍​ក្នុង​ការ​អភិរក្ស​និង​ធ្វើអាជីវកម្ម​បេតិ​កភណ្ឌ​ធម្មជាតិ​របស់​គណៈកម្មការ​គ្រប់​គ្រងឧទ្យាន​ Haute-Provence៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​


top