ថ្នាក់ដឹកនាំបណ្ដាតំបន់របស់វៀតណាមនិងបារាំងចូលរួមពិធីចុះហត្ថលេខា (រូបថត៖ VOV)
នៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំតំបន់នានានៃប្រទេសទាំងពីរបាន ចាត់ទុកថា ទំនាក់ទំនងសហប្រតិបតិ្តការក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅរវាង ប្រទេសទាំងពីរ ចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីអោយកាន់តែជាក់ស្ដែងនិងចីរភាពថែមទៀត។
នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង Toulouse ប្រទេសបារាំង បានប្រព្រឹត្តទៅកិច្ច ប្រជុំសហប្រតិបតិ្តការរវាងបណ្ដាតំបន់របស់វៀតណាមនិងបារាំងលើកទី១១។ កិច្ចប្រជុំនេះស្ថិតនៅក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចវៀតណាម-បារាំង។
នៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំតំបន់នានានៃប្រទេសទាំងពីរបាន ចាត់ទុកថា ទំនាក់ទំនងសហប្រតិបតិ្តការក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅរវាង ប្រទេសទាំងពីរ ចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីអោយកាន់តែជាក់ស្ដែងនិងចីរភាពថែម ទៀត។ អង្គប្រជុំក៏បានឯកភាពថា ត្រូវការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ ទៅវិញទៅមករវាងបណ្ដាតំបន់របស់វៀតណាម និងបារាំង ជាពិសេសគឺទំនាក់ ទំនងរវាងទីក្រុងហាណូយនិងទីក្រុង Toulouse។
“ហាណូយនិង Toulouse ជាទីក្រុងមុខព្រួញក្នុងការអនុវត្តគម្រោងសហប្រតិ បតិ្តការនេះ។ ជោគជ័យរបស់ទីក្រុង Toulouse ក៏ដូចជារបស់ទីក្រុងហាណូយដែរ ដែលក្នុងនោះយើងខ្ញុំនឹងកសាងត្រីកោណអភិវឌ្ឍមួយ រួមមានទីមួយគឺការអប់រំ ប្រកបដោយគុណភាពនៅតាមសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និង សាលាវិស្វករនានា ហើយទីពីរគឺការស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាថ្មីៗដូចជា វិស័យវេជ្ជសាស្ត្រ វិស័យឧស្សាហកម្មចំណីអាហារ ហើយទីបីគឺការអភិវឌ្ឍវិស័យ ឧស្សាហកម្មសំខាន់ៗ”។
ក្នុងឱកាសនេះដែរ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយ បានផ្ញើរសារទទួលស្វាគមន៍តំបន់នានារបស់បារាំង ដែលចង់មកស្វែងរកកាលានុវត្តភាពវិនិយោគនៅទីក្រុងហាណូយនាពេលខាង មុខ ជាពិសេសគឺពេលដែលហាណូយនឹងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវិមជ្ឈការបារាំង - វៀតណាមលើកទី១៣នាឆ្នាំ២០២២៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម