ព័ត៌មាន វៀតណាមនិងបារាំងចេញសេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ 12/09/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំង។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាក្នុងជំនួបចង្អៀតមួយ - រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមពីកិច្ចសហប្រតិបត្តិការអន្តរជាតិនិងតំបន់ វៀតណាមនិងបារាំងបានបញ្ជាក់ជាថ្មីនូវសុច្ឆន្ទៈ ក្នុងការធ្វើសកម្មភាពរួមគ្នាដើម្បីស្តារសណ្តាប់ធ្នាប់ពិភពលោកដែលមានស្ថិរភាព និងវិបុលភាព ដោយគោរពយ៉ាងពេញលេញនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ...។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនៅសមុទ្រខាងកើត និងការគោរពយ៉ាងពេញលេញចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២; ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការសន្ទនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ន និងកសាងអ៊ុយក្រែនឡើងវិញ។ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ដោយផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាការពារជាតិ ស្របតាមតម្រូវការ និងផលប្រយោជន៍របស់ភាគីនីមួយៗ…។ភាគីទាំងពីរបានប្តេជ្ញាបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) យ៉ាងពេញលេញ។ ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យនេសាទ ជាពិសេសការគាំទ្របច្ចេកទេសជាបន្តបន្ទាប់របស់បារាំងដល់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) និងការអភិវឌ្ឍការនេសាទប្រកបដោយចីរភាព។ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ជាពិសេសចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាងក្រសួងសំណង់វៀតណាម និងសាជីវកម្ម Systra ស្តីពីការជួសជុលផ្លូវរថភ្លើងហាណូយ-ហៃផុង បង្កើតសាលាបច្ចេកវិទ្យាផ្លូវដែក កិច្ចសហប្រតិបត្តិការក្នុងថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព និងការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP)។ភាគីទាំងពីរបានបន្តលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាលើការអប់រំ និងបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធ ភាព; ជាពិសេសដើម្បីគាំទ្រការបង្រៀនភាសាបារាំងនៅវៀតណាម៕

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំង។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាក្នុងជំនួបចង្អៀតមួយ - រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមពីកិច្ចសហប្រតិបត្តិការអន្តរជាតិនិងតំបន់ វៀតណាមនិងបារាំងបានបញ្ជាក់ជាថ្មីនូវសុច្ឆន្ទៈ ក្នុងការធ្វើសកម្មភាពរួមគ្នាដើម្បីស្តារសណ្តាប់ធ្នាប់ពិភពលោកដែលមានស្ថិរភាព និងវិបុលភាព ដោយគោរពយ៉ាងពេញលេញនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ...។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនៅសមុទ្រខាងកើត និងការគោរពយ៉ាងពេញលេញចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២; ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការសន្ទនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ន និងកសាងអ៊ុយក្រែនឡើងវិញ។ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ដោយផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាការពារជាតិ ស្របតាមតម្រូវការ និងផលប្រយោជន៍របស់ភាគីនីមួយៗ…។ភាគីទាំងពីរបានប្តេជ្ញាបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) យ៉ាងពេញលេញ។ ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យនេសាទ ជាពិសេសការគាំទ្របច្ចេកទេសជាបន្តបន្ទាប់របស់បារាំងដល់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) និងការអភិវឌ្ឍការនេសាទប្រកបដោយចីរភាព។ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ជាពិសេសចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាងក្រសួងសំណង់វៀតណាម និងសាជីវកម្ម Systra ស្តីពីការជួសជុលផ្លូវរថភ្លើងហាណូយ-ហៃផុង បង្កើតសាលាបច្ចេកវិទ្យាផ្លូវដែក កិច្ចសហប្រតិបត្តិការក្នុងថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព និងការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP)។ភាគីទាំងពីរបានបន្តលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាលើការអប់រំ និងបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធ ភាព; ជាពិសេសដើម្បីគាំទ្រការបង្រៀនភាសាបារាំងនៅវៀតណាម៕